Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ស្វាគមន៍​ចំពោះ​សំណើ​បណ្តុះបណ្តាល​បុគ្គលិក ខណៈ​ដែល​ជំរុញ​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ដែលជា​ការគិតគូរ​រប​ស់រាជ​រដ្ឋាភិបាល

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​ជួបពិភាក្សា​ជាមួយ​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា និង​គណៈប្រតិភូ​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចពិភាក្សា​ប្រកបដោយ​ភាព​ស្និទ្ធស្នាល លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​រយៈពេល​ខ្លី និង​ភាព​សហគ្រិន​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​ដោយ​ឥតគិតថ្លៃ​ដើម្បី​ពង្រឹង​សមត្ថភាព និង​លើកកម្ពស់​ផលិតភាព​ការងារ​។

បន្ថែម​ពី​នេះ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ត្រូវការ​ជំនាញ​បណ្តុះបណ្តាល​ផ្សេង សមាគម អាច​លើក​ជា​សំណើ​មកកាន់​ក្រសួង​ដើម្បី​រៀបចំ​ការ​បណ្តុះបណ្តាល​។ នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី​ដដែល​។ មួយវិញទៀត ក្រសួង​ការងារ ក៏​នឹង​ផ្តល់​ទីតាំង​សម្រាប់​បណ្តុះបណ្តាល​ជូន​សមាគម​ភស្តុភារ​កម្ម​ដោយ​ឥតគិតថ្លៃ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការបណ្តុះបណ្តាល​។

ជា​ការ​ឆ្លើយតប​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា និង​គណៈប្រតិភូ បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ​ចំពោះ​បុគ្គលិក​គ្រប់​កម្រិត​។ សម្រាប់​ប្រធាន​សមាគម ការ​បណ្តុះបណ្តាល​នេះ មាន​សារសំខាន់​ក្នុងការ​ពង្រឹង​ផលិតភាព​ការងារ និង​ស្ថាប័ន​ដើម្បី​អាច​ត្រៀមខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​។

យ៉ាងណាក៏ដោយ​មុននឹង​បញ្ចប់ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ឱ្យ​សមាគម ណែនាំ​ដល់​ក្រុមហ៊ុន​ដែលជា​សមាជិក​របស់ខ្លួន​ឱ្យ​បន្ត​អនុវត្ត​របប​សន្តិសុខ​សង្គម​ដល់​បុគ្គលិក​ឱ្យបាន​១០០% ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ជូន​បុគ្គលិក​ដែលជា​ការគិតគូរ​រប​ស់រាជ​រដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម