ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ណែនាំឲ្យមន្ត្រីបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យា ហើយដោះលែងភ្លាម
«ត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យា ហើយដោះលែង ដែលនេះជាការអនុវត្តខុសច្បាប់»។ នេះជាការគូសបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅចំពោះមុខមន្រ្តីក្រោមឱវាទ។

លោក អ៊ាង សុផល្លែត បានចង្អុលបង្ហាញថា គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយឲ្យតែចាប់បាន គឺមិនអនុញ្ញាតឲ្យធ្វើកិច្ចសន្យាហើយដោះលែងទៀតនោះទេ គឺត្រូវតែកសាងសំណុំរឿង និងដាក់បន្តទៅតុលាការជាដាច់ខាត។ ប្រសិនជាករណីទាំងនោះមានពាក់ព័ន្ធទៅនឹងកត្តានយោបាយ ត្រូវតែផ្តល់ព័ត៌មាននិងសិទ្ធិឲ្យរដ្ឋមន្ត្រីជាអ្នកសម្រេច។
លោករដ្ឋមន្រ្តីបញ្ជាក់ពីការអនុវត្តភារកិច្ច កាតព្វកិច្ចរបស់មន្ត្រីក្រោមឱវាទឲ្យបានត្រឹមត្រូវ ហ្មត់ចត់គឺដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ប្រសិទ្ធផល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១។
បើតាមលោករដ្ឋមន្រ្តី យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១ ក្រសួងបរិស្ថានបានកំពុងអនុវត្តរួចទៅហើយ លើអាទិភាពចំនួន៣ ទី១.កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកលើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ទី២. ការផ្តល់ជូនកូនឈើចំនួនជាង ១លានដើម រៀងរាល់ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានតម្រូវការដាំដើមឈើដោយឥតគិតថ្លៃ និង ទី៣. អេកូទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិព្រៃសហគមន៍ ធ្វើយ៉ាងណារក្សាឲ្យបានគម្របព្រៃឈើ មានអព្យាក្រឹតកាបូន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋដោយចរភាព។

គួរជម្រាបដែរថា អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិមាននាយកដ្ឋានចំណុះចំនួន ៧ ដែលរួមមាន នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ, នាយដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ, នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប, នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប, នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីសើម ទឹកសាប, នាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និងនាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ គ្រប់គ្រងលើតំបន់ការពារធម្មជាតិចំនួន ៧៤តំបន់ មានផ្ទៃដីប្រមាណ ៧,២លានហិកតា ដែលចាំបាច់ត្រូវមានការរួបរួមពីមន្រ្តីគ្រប់ជាន់ថ្នាក់ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមផងដែរ ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដើម្បីសម្រេចឲ្យបានផែនការយុទ្ធសាស្រ្តរួមរបស់កម្ពុជា ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម