ព័ត៌មានជាតិ
ត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ១៦ ទីតាំង រកឃើញ ២ ទីតាំង មិនមានអនុលោមភាព
មន្ត្រីជំនាញ រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២ ទីតាំង មិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ១៦ ទីតាំង ដែលបានត្រួតពិនិត្យ។

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តកំពត កណ្ដាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ បាននិងបន្តត្រួតពិនិត្យទៅលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងទីតាំងសំខាន់ៗ ជាច្រើន។

ការបន្តត្រួតពិនិត្យទៅលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនេះ គោលបំណងដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងស្វែងរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈដែលកើតចេញពីម្ចាស់ស្ថានីយ/ដេប៉ូប្រកបរបរមិនសុចរិតក្នុងវិស័យមួយនេះផងដែរ។

ជាក់ស្ដែងជាលទ្ធផល មន្ត្រីជំនាញ រកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ២ ទីតាំង មិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ១៦ ទីតាំង ដែលបានត្រួតពិនិត្យ និងពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូប្រេងឥន្ធនៈខាងលើផងដែរ៕
អត្ថបទ ៖ ពិសី







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


