ព័ត៌មានជាតិ
មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មេីសនេសាទនៅភូមិសាស្ត្រស្រុកបាធាយ
លោក អ៊ុក ណារិន នាយខណ្ឌជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកបាធាយ បន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ចំនួន៣ករណី នៅចំណុចផ្សេងៗគ្នា ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកនាយខណ្ឌបានបន្តថា ដោយមានការអនុញ្ញាតពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបានចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំពោះមុខសញ្ញាបទល្មើស ដែលប្រើប្រាស់ឧបករណ៍លូស្បៃមុង និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន ៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងបទល្មើសជលផលនៅនឹងកន្លែង។ ជាក់ស្ដែងរួមមាន ទី១ នៅចំណុចស្ពានដែក ឃុំបាធាយ ស្រុកបាធាយ រឹបអូសបានលូស្បៃមុងចំនួន ៦មាត់ របាំងស្បៃមុងចំនួន៣០០ម៉ែត្រ ស៊ងស្បៃមុងប្រវែង៦០ម៉ែត្រ បង្គោលចម្រឹងចំនួន១៨០ដើម ចាក់លែងកូនត្រីចម្រុះ ០៦គីឡូក្រាម ។

ទី២ នៅចំណុចភូមិទួល ឃុំបាធាយ រឹបអូសបាន លូស្បៃមុងចំនួន ៤មាត់ របាំងស្បៃមុងចំនួន២០០ម៉ែត្រ ស៊ងស្បៃមុងប្រវែង៤០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ដើម ចាក់លែងកូនត្រីចម្រុះ ០៤គីឡូក្រាម។ ទី៣ នៅចំណុចភូមិជ្រែក ឃុំបាធាយ រឹបអូសបានឧបករណ៍រ៉ាវចំនួន ៦មាត់ របាំរ៉ាវប្រវែង៤០០ម៉ែត្រ ស៊ងរ៉ាវប្រវែង៦០ម៉ែត្រ បង្គោលចម្រឹងចំនួន១៨០ដើម ចាក់លែងត្រីចម្រុះ ៦គីឡូក្រាម។

ទន្ទឹមនេះ លោក អ៊ុក ណារិន ក៏បានបញ្ជាក់ទៀតថា ការចុះបង្ក្រាបនៅតាមទីតាំងបទល្មេីសទាំងអស់នោះ គឺមានស្ថានភាពលក្ខណៈស្មុគស្មាញ និងលំបាក ចូលទៅដល់ភ្លាមៗ ដូច្នោះលោកស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការ រាយការណ៍ និងបង្ក្រាប អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ គឺសូមឲ្យប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ ការនេសាទខុសច្បាប់ ដេីម្បីរក្សាពូជត្រីបានច្រេីន ៕

អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


