ព័ត៌មានជាតិ
សមាគមអ្នកកាសែតកម្ពុជា-ថៃ ចុះ MOU បង្កើនទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានត្រឹមត្រូវ និងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ប្រទេសថៃ ៖ សមាគមអ្នកសារព័ត៌មានខេត្តស្រះកែវ និងសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានកម្ពុជាកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ ឡាវីឡា ប៊ូទិក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃបានចុះអនុស្សរណៈនៃយោគយល់គ្នាដើម្បីបង្កើនទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានត្រឹមត្រូវ និងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅដោយលោក សោម ស័ក្តិសាកាន ប្រធានសមាគមអ្នកកាសែតខេត្តស្រះកែវ ភាគីថៃ និងលោក សេង រាជសីប្រធានសមាគមមិត្តភាពអ្នកកាសែតអាស៊ាន ភាគីកម្ពុជាក្រោមសក្ខីភាពពីលោក ចក្រី ពង្ស ប៉ាន់ជោត អភិបាលស្រុកអារញ្ញរួមជាមួយនឹងភ្នាក់ងាររដ្ឋាភិបាល យោធា ប៉ូលីស សារព័ត៌មានថៃ និងកម្ពុជាបានចូលរួម។

លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន បានលើកឡើងថា បំណងនិងទស្សនវិស័យនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចក្នុងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានក្នុងន៏យស្ថាបនា ព៍ត៎មានពិតជូនប្រជាជនកម្ពុជា ថៃអោយបន្តថែរក្សានិងពង្រឹងសន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ លុបបំបាត់កាត់បន្ថយទំនាស់ ការយល់ច្រឡំលើគ្នា និងការយោគយល់គ្នារួមគ្នាប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានោះ លោកអភិបាលស្រុកអារញបានលើកឡើងថា ការដែលអ្នកសារព័ត៌មាននៃប្រទេសទាំងពីរបានឈានដល់ការចុះMOUនេះ វានឹងនាំឱ្យមានការផ្លាស់ប្តូរនៅបទពិសោធន៍រវាងគ្នានឹងគ្នាមិនថែមតែប៉ុណ្ណោះក៏ធ្វើឱ្យពលរដ្ឋទាំងពីរប្រទេសទទួលបានព័ត៌មានពិតពីប្រទេសទាំងពីរ។ លោកក៏បានបន្តថា ក្នុងនាមលោកជាអភិបាលខេត្តហ៊ានតទល់ជាមួយអង្គភាពគ្រប់អង្គភាពដើម្បីពលរដ្ឋតែលោកមិនហ៊ានជាមួយអ្នកព័ត៌មានទេ ព្រោះអ្នកព័ត៌មានអាចពាំនាំនូវបុគ្គលដែលប្រព្រឹត្តខុសឬល្អមានស្នាដៃទៅគ្រប់មជ្ឈដ្ឋាន។

បន្ទាប់ពីចុះ MOU ភាគីទាំងពីរបានទទួលទានអាហារជាមួយគ្នា។ បន្ទាប់មក សារព័ត៌មានថៃបាននាំអ្នកសារព័ត៌មានកម្ពុជាទៅទស្សនាសហគមន៍សហគ្រាសកែច្នៃឱសថ Siam Ruby Herbal Group 05 ឃុំ Khong Kai Thuen និង ថ្វាយបង្គំទស្សនានៃវត្តលោកយាយដូន សំ នៅស្រុកខ្លងហាត៕
ដោយ ៖ អពៅ



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


