Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ ចុះ​ពិនិត្យ​ស្ថានភាពផ្លូវ​រងការ​ខូចខាត​​ដោយ​ជំនន់ទឹកភ្លៀង

បានផុស

នៅ

កាលពីថ្ងៃទី ០១ តុលា ឆ្នាំ ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៅក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ការ​ចុះ​ពិនិត្យស្ថានភាពជាក់ស្តែង ដើម្បី​វាយតម្លៃ​ពី​ផលប៉ះពាល់ និង​ចាត់វិធានការទប់ស្កាត់កាត់បន្ថយការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមអាជ្ញាធរ​​ខេត្ត​បាត់ដំបង ផ្លូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានដូចជា ផ្លូវខេត្តលេខ ៥៧B១ លេខ ១៥៦ លេខ១៥៦A លេខ១៥៧១ លេខ ១៥៧១A។

ដោយឡែក​នៅថ្ងៃដ​ដែល លោក​រដ្ឋមន្រ្តីក៏​ចុះទៅ​ពិនិត្យ​ស្ថានភាព​ជំនន់ទឹកភ្លៀង និងជំនន់ពីស្ទឹងពោធិ៍សាត់ ដោយមានការអមដំណើរពី​ថ្នាក់​ដឹកនាំ​ខេត្ត រួម​ទាំង​មន្រ្តីបច្ចេកទេស​មួយ​ចំនួន។

ក្នុង​​ខេត្តពោធិ៍សាត់ ផ្លូវ​ជាច្រើន​ខ្សែ​ក៏​រង​ការ​ប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង​ក្នុង​នោះ​រួមមាន ផ្លូវខេត្តលេខ ១៥២H លេខ ១៥៤ លេខ ១៥៥ លេខ ១៥៥A លេខ ១៥៥A១ និងកំណាត់ផ្លូវជាតិលេខ ៥៥។

បើ​តាម​អាជ្ញាធរខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ននេះស្ថានភាពទឹកមានភាពធូរស្រាលនិងផ្លូវមួយចំនួនអាចចរាចរណ៍បានជាបណ្តើរៗ​ហើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម