ព័ត៌មានជាតិ
អាជីវកម្មបែបព្រះពុទ្ធសាសនា នឹងជួយឱ្យការវិនិយោគរីកចម្រើន ជំរុញដល់កំណើនសេដ្ឋកិច្ច
ការរកស៊ីបែបព្រះពុទ្ធសាសនា នឹងជួយឱ្យអាជីវកម្មកាន់តែរីកចម្រើន មានភាពសុខដុមរមនានៅក្នុងការធ្វើធុរកិច្ច ការវិនិយោគ និងធ្វើឱ្យមានលំនឹងក្នុងអាជីវកម្ម ដែលជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយពីការធ្វើធុរកិច្ច តាមទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori កាលពីថ្ងៃអាទិត្យ។

លោក អៀង សុធារ៉ា បានគូសបញ្ជាក់ថា កត្តាដែលនាំឱ្យមុខជំនួញទទួលបានជោគជ័យ រួមមាន ការគិតអំពីសេចក្តីចម្រើន ពោលគឺគិតគូរទៅលើការកើនប្រាក់ចំណេញ កើនទ្រព្យ ចម្រើនតួនាទី ឋានៈ និងសេចក្តីចម្រើនទៅដល់គ្រួសារ សង្គម ក៏ដូចជាបរិស្ថាន។ ការកើនប្រយោជន៍ ផ្តល់ប្រយោជន៍ដល់មនុស្ស សត្វ រុក្ខជាតិ និងសេចក្តីសុខ គឺសំដៅទៅលើសេចក្តីសុខផ្លូវកាយ គ្មានជំងឺបៀតបៀន សេចក្តីសុខផ្លូវចិត្ត។
បើតាម លោក អៀង សុធារ៉ា ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori គឺជាទស្សនវិជ្ជាដែលឈរលើមូលដ្ឋានព្រះពុទ្ធសាសនា ដោយលោកបានយកទ្រឹស្តីមួយផ្នែក របស់ព្រះពុទ្ធសាសនាទៅបំលែង ដើម្បីអនុវត្តផ្ទាល់ធ្វើឱ្យគាត់ទទួលបានជោគជ័យនៅក្នុងជីវិត និងជោគជ័យមុខជំនួញ ដែលតាមរយៈទស្សននេះ អាចធ្វើឱ្យអាជីវកម្ម ដែលជិតក្ស័យធនហើយនោះ បានដំណើររលូនឡើងវិញ និងកាន់រីកធំធាត់ជាងមុនទៀតផង។

ទ្រឹស្តីរបស់លោក Inamori ត្រូវបានគេចាប់អារម្មណ៍ច្រើន បន្ទាប់ពីលោកបានជួយសង្រ្គោះក្រុមហ៊ុនអាកាសចរណ៍មួយរបស់ជប៉ុន ដែលជិតក្ស័យធនឱ្យមានដំណើរការល្អឡើង។
បច្ចុប្បន្ននេះ ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori ត្រូវអនុវត្តភាគច្រើននៅប្រទេសជប៉ុន ខណៈប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ក៏បានចាប់ផ្តើមអនុវត្តទ្រឹស្តីនេះខ្លះៗផងដែរ។ ចំណែកនៅកម្ពុជា បាននឹងកំពុងចាប់ផ្តើមផ្សព្វផ្សាយ។ នេះជាការបន្ថែមរបស់លោក អៀង សុធារ៉ា។
លោក Kazuo Inamori គឺជាអ្នកដឹកនាំធុរកិច្ចដ៏ល្បីបំផុតមួយរូប ក្នុងប្រទេសជប៉ុន ដែលបានបង្កើតក្រុមហ៊ុនសាជីវកម្ម Kyocera និង KDDI ហើយលោកក៏ប្រធានក្រុមហ៊ុន Japan Airline ដោយបានដឹកនាំធ្វើឱ្យក្រុមហ៊ុនអាកាសចរនេះ រស់រានឡើងវិញផងដែរ។ ទស្សនវិជ្ជាអាជីវកម្មរបស់លោក គឺផ្អែកទៅលើ «ការរស់នៅតាមរបៀបត្រឹមត្រូវ ក្នុងនាមជាមនុស្ស-Living in the right way as human being»។ លោក Inamori បានទទួលមរណភាពនៅខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថា ក្រោយពីមានការផ្សព្វផ្សាយទស្សនវិជ្ជារបស់លោក Kazuo Inamori មានការចាប់អារម្មណ៍ច្រើន ពីអ្នកដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា លើសពីការរំពឹងទុក។ លោកថា ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori គឺជាទស្សនវិជ្ជាល្អជួយដល់មនុស្ស និងសង្គមដែលអ្នកជំនួញនៅកម្ពុជា គួរអនុវត្ត។
លោកបណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់ថា ចំពោះសៀវភៅទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori ត្រូវបានបកប្រែជាភាសាខ្មែររួចហើយ និងត្រៀមបោះពុម្ភផ្សាយជាពេលខាងមុខផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


