Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងសារធារណការ៖ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ៣២% តាមរយៈគម្រោងផ្លូវជាតិលេខ៥

បានផុស

នៅ

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដែលជាឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមការអនុវត្តដោយអង្គការ JICA គឺបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិនេះឱ្យថយចុះប្រមាណ៣២%។ លោកស្រី លើកឡើងបែបនេះ ក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍមាតិកាសម្រាប់សៀវភៅចំណេះដឹងច្បាប់ចរាចរណ៍ និងសៀវភៅផ្លាស់ប្តូរឥរិយាបថ នៅថ្ងៃទី៣ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រីរដ្ឋលេខាធិការ មឹន មាណវី គម្រោងនេះ គឺជាការជួយដោយរដ្ឋាភិបាលជប៉ុន និងមានការរៀបចំត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស មានទាំងផ្លូវទៅ-មក ព្រមទាំងមានពុះទ្រូងផ្លូវផងដែរ ដើម្បីសម្រួលកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយការពុះទ្រូងផ្លូវនេះហើយ បានជួយកាត់បន្ថយមិនឱ្យមានគ្រោះថ្នាក់បានមួយកម្រិត។

លោកស្រី មឹន មាណវី

លោកស្រីរដ្ឋលេខាធិការ បាននិយាយថា៖ «ផ្លូវហ្នឹងជួយសម្រួលមិនឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប្រសិនជាយើងមិនមានទ្រូងពុះទ្រូងផ្លូវទេ យើងចេះតែប្រជ្រៀតគ្នាទៅមក អាចស្ទះ អាចនឹងមានគ្រោះថ្នាក់។ ដល់ពេលយើងមានផ្លូវពុះទ្រូងអ៉ីចឹង រួចផុតពីគ្រោះថ្នាក់ចរាចរណ៍ច្រើន»។

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា កត្តាគ្រោះថ្នាក់ចរាចរណ៍កើតឡើងធំបំផុត គឺកើតចេញពីកត្តាមនុស្សជាចម្បង ដែលក្នុងនោះ ៨០% គ្រោះថ្នាក់កើតឡើងលើអ្នកជិះម៉ូតូច្រើនជាងរថយន្ត។ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ គឺកើតចេញពីកត្តាជាច្រើន មានដូចជា ៣៨% កើតចេញពីល្បឿនលឿនខ្លាំងពេក ២៥% ទៅ ២៦% ផ្តើមពីការមិនគោរពសិទ្ធិអាទិភាពគ្នា ជាង១០% ជិះវ៉ាជែងគ្នា និងក្រោម១០% កើតចេញពីកត្តាផ្សេងទៀត។

តែយ៉ាងណា លោកស្រី បានបញ្ជាក់ថា ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច បានចុះណែនាំដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ ជាពិសេស រាជរដ្ឋាភិបាល នៅតែបន្តការរឹតបន្តឹងច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជុំវិញបញ្ហានេះ លោកស្រីរដ្ឋលេខាធិការ ក៏បានស្នើដល់ប្រជាពលរដ្ឋគ្រប់រូប គប្បីគោរពច្បាប់ឱ្យបានល្អ និងសិក្សាស្វែងយល់អំពីច្បាប់ចរាចរណ៍ឱ្យបានច្រើន ហើយត្រឹមត្រូវបន្ថែមទៀត ចៀសវាងមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅតាមដងផ្លូវថែមទៀត។

សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងរបស់អង្គការ JICA ក្នុងការអភិវឌ្ឍផ្លូវជាតិលេខ៥ ដោយចាប់ផ្ដើមពីចំណុចស្ពានព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយនឹងការអភិវឌ្ឍប្រកបទៅដោយស្តង់ដាត្រឹមត្រូវ ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកដំណើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម