Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុ​ន សែន៖ កម្ពុជាមិនខ្លាច នឹងជួលយន្តហោះពិសេស ទៅដឹក​ពលរដ្ឋខ្មែរ បើអ៊ីស្រាអែលតម្រូវ

បានផុស

នៅ

សម្ដេចតេជោ បានគូសបញ្ជាក់ថា ប្រសិនបើក្នុងករណីដែលអ៊ីស្រាអែល តម្រូវឱ្យកម្ពុជាជម្លៀសនិស្សិត​​ និងពលរដ្ឋជាង ៤០០ នាក់ចេញពីអ៊ីស្រាអែលក្នុងថ្ងៃណាមួយ គឺកម្ពុជាមិនខ្លាច នឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិត និងពលរដ្ឋទាំងនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ មកទល់ពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែលមិនទាន់បានប្រកាសឱ្យជនបរទេស រួមទាំងក​ម្ពុជាដែលរស់នៅប្រទេសអ៊ីស្រាអែល ចាកចេញពីទឹកដីខ្លួននៅឡើយទេ បើទោះបីជាអ៊ីស្រាអែកំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកជាមួយក្រុមហាម៉ាស់។

យ៉ាងណាក៏ដោយ កម្ពុជា មិនទាន់មានការត្រៀមយន្តហោះជាមុន ដើម្បីទៅដឹកយកនិស្សិត និងពលរដ្ឋពីប្រទេសអ៊ីស្រាអែលនោះឡើយ គ្រាដែលប្រទេសនេះ កំពុងមានការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។ នេះបើតាមការប្រកាសបន្ថែមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ រាជរដ្ឋាភិបាលកម្ពុជា មិនមានលទ្ធភាពធ្វើបែបនេះទេ(មិនមានលទ្ធភាពយកយន្តហោះទៅដឹកនិស្សិត និងពលរដ្ឋ)។ ប៉ុន្តែ សម្ដេចតេជោ បានអះអាង រាជរដ្ឋាភិបាលកម្ពុជា  ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ  កំពុងតាមដានដោយយកចិត្តទុកដាក់បំផុតលើព្រឹត្តិការណ៍វាយប្រហារគ្នានៅអ៊ីស្រាអែល ដោយផ្ដោតលើសុវត្ថិភាពជាចម្បង។

សម្ដេចតេជោ បានគូសបញ្ជាក់បន្ថែមថា បើរត់ចោលអ៊ីស្រាអែលក្នុងគ្រាលំបាក ថ្ងៃក្រោយមិនបាច់សុំទៅរៀន ឬធ្វើការនៅទីនោះទៀតទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម