Connect with us

ព័ត៌មានជាតិ

BREAKING NEWS: កុមារីអាយុ២ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី (H5N1)

បានផុស

នៅ

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នារាត្រីទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសថា មានកុមារីអាយុ២ឆ្នាំម្នាក់ រស់នៅក្នុងភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានបាត់បង់ជីវិត និងត្រូវបានបានបញ្ជាក់ថាវិជ្ជមានជំងឺផ្ដាសាយបក្សី (H5N1)។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានសរសេរអះអាងថា ​តាមការសាកសួរ នៅផ្ទះកុមារដែលបាត់បង់ជីវិតនេះ គឺមានសត្វមាន់ងាប់ជាហូរហែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ នៅមុនការស្លាប់របស់កុមារីដែលរស់នៅខេត្តព្រៃវែងរយៈពេលពីរថ្ងៃ ក៏មានដែរនូវការស្លាប់របស់ម្នាក់វ័យ៥០ឆ្នាំ​ រស់នៅក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀងបាន​ស្លាប់​ដោយសារជំងឺ​ផ្តាសាយបក្សី (H5N1) កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

សម្រាប់មូលហេតុ ដែលនាំឱ្យបុរសដែលរស់នៅខេត្តស្វាយរៀងឆ្លងជំងឺផ្ដាសាយបក្សីរហូតបាត់បង់ជីវិតនោះ គឺមានផ្ទះអ្នកជិតខាងបុរសខាងលើ បានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្តើមងាប់ប្រមាណជាង ៥០ ក្បាល បុរសដែលវ័យ៥០ឆ្នាំ ក៏យកមាន់ងាប់ចែកចាយឱ្យបងប្អូន យកទៅបរិភោគ។

ក្រសួងសុខាភិបាលបានអះអាងថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នក ដទៃទៀត ក្នុងសហគមន៍ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល ក៏បានព្រមានជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។

ជារួម ករណីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៩ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន៤០នាក់ រាប់ចាប់តាំងបីជំងឺផ្ដាសាយបក្សី កើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥ មក ។ នេះជាករណីទី៣ហើយ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

តាមសន្និដ្ឋានរបស់ក្រសួងសុខាភិបាល ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាវាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួន កាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនដល់អាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម