ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារដាក់ឱសានុវាទឱ្យពលរដ្ឋដែលសង់សំណង់រំលោភដីចំណីផ្លូវរុះរើឱ្យបានមុនថ្ងៃ ២៥ ខែនេះ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងអាជ្ញាធរស្រុករវៀង បានធ្វើការក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលរកស៊ីទទួលទាន និងសាងសង់សំណង់រំលោភដីចំណីផ្លូវជាតិលេខ ៦២ រុះរើចេញឱ្យបានមុនថ្ងៃទី ២៥ តុលា ២០២៣ ខាងមុខនេះ ដោយក្រុមការងារ នៃមន្ទីរសាធារណការខេត្តព្រះវិហារនឹងរៀបចំជីកដាក់លូមូល និងចាក់លូ U ពង្រីកផ្លូវ នៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានឱ្យដឹងនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣នេះថា៖ «ដោយស្ថានភាពបន្ទាន់នៅភូមិភ្នំដែក ត្រង់ចំនុចគីឡូម៉ែត្រលេខ ៦៨ ផ្លូវជាតិលេខ ៦២ កាន់តែលំបាក ដោយហេតុភ្លៀងជោគជាំខ្លាំង និងមិនមានប្រព័ន្ធរំដោះទឹកគ្រប់គ្រាន់ មន្ទីរសាធារណការ និងអាជ្ញាធរស្រុករវៀង សូមរំលឹកដល់បងប្អូន ប្រជាពលរដ្ឋ ដែលសាងសង់សំណង់រំលោភដីចំណីផ្លូវថា ក្រុមការងារយើងខ្ញុំបានចាក់គម្របលូ U និងលូមូលបាន ១០០% ហើយយើងខ្ញុំនឹងរៀបចំជីកដាក់លូមូល និងចាក់លូ U ពង្រីកផ្លូវ នៅថ្ងៃទី ២៥ តុលា ២០២៣ ឆ្នាំខាងមុខនេះ។ ដូច្នេះក្រុមការងារយើងខ្ញុំសូមសំណូមពរឱ្យរុះរើជាបន្ទាន់ ដើម្បីសម្រួលដល់ក្រុមការងារសម្រេចភារកិច្ចបានតាមផែនការ ងាយស្រួល ឆាប់រហ័សក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានសុខសុវត្ថិភាព»។

លោកប្រធានមន្ទីរសារធារណការក៏បានសំណូមឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ និងបញ្ឈប់ការបំពានយកដីចំណីផ្លូវធ្វើអាជីវម្មនៅពេលមានផ្លូវស្អាត៕


អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


