ព័ត៌មានជាតិ
បច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះទី ៥ របស់យុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧
បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល បន្ទាប់ពីមនុស្ស ផ្លូវ ទឹក និងភ្លើង។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា បដិវត្តកម្មឌីជីថលគឺជាដំណើរការផ្លាស់ប្តូរ ឬបំលែងអ្វីមួយ ផ្សារភ្ជាប់ទៅនឹងដំណើរការរដ្ឋបាលសាធារណៈ និងផ្តល់ចំណេះដឹងដល់មន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ នៃរដ្ឋបាលរាជធានីភ្នំពេញ។

លោក កើត ឆែ បានអញ្ជើញចូលរួមក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលបរិវត្តកម្ម ឌីជីថល ក្នុងវិស័យសាធារណៈនៅកម្ពុជានៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាងរាជរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech, ហ្វីន តិច) និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។

លោក កើត ឆែ បានបន្តថា វគ្គបណ្តុះបណ្តាលនេះ សំដៅបង្កើននូវសមត្ថភាព ជំនាញផ្នែកទន់របស់បុគ្គលិក-មន្ត្រីរាជការផង (ការអភិវឌ្ឍមូលធនមនុស្ស) និងប្រែក្លាយរដ្ឋបាលសាធារណៈទៅជាអង្គភាពដែលមានសមត្ថភាពខ្ពស់ ខ្លាំង និងវៃឆ្លាត (ការពង្រឹងអភិបាលកិច្ចឌីជីថល) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
លោកបញ្ជាក់ថា ទៅថ្ងៃមុខរដ្ឋបាលរាជធានីភ្នំពេញក៏នឹងត្រូវមានទីចាត់ការ-អង្គភាពបរិវត្តកម្មឌីជីថលផងដែរ ដើម្បីឆ្លើយតទៅនឹងកំណើន និងប្រសិទ្ធភាពការងារតម្រូវការគ្រប់គ្រងទីក្រុង និងប្រជាជនស្របតាមការវិវត្តនគរូបនីយកម្ម និង គោលការណ៍ទីក្រុងវៃឆ្លាត (Smart city)។

គួរបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ មានវត្តលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាគ្រូបង្គោល ព្រមទាំងសហការី និងមានការចូលរួមពីលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព អភិបាលរងខណ្ឌ តំណាងមន្ទីរ អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញនាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការរដ្ឋបាល សមាជិក សមាជិកាទាំងអស់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


