ព័ត៌មានជាតិ
ACU ត្រូវការអ្នកស្ម័គ្រចិត្តជាង៣ពាន់នាក់ ដើម្បីចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុបឆ្នាំនេះ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣ ០៤០នាក់នៅទូទាំង២៥ រាជធានី-ខេត្ត សម្រាប់ការប្រឡងបាក់ឌុបនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ ACU នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ចំពោះលក្ខខណ្ឌចុះឈ្មោះត្រូវមាន៖
- អាយុចាប់ពី២១ឆ្នាំឡើងទៅ
- មានអាសយដ្ឋានស្នាក់នៅ នៅរាជធានី ឬ ខេត្តដែលខ្លួនសុំចុះឈ្មោះ
- មានមធ្យាបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់ការងារសង្កេតការណ៍ស្ម័គ្រចិត្តនេះ រាប់ទាំងការធ្វើដំណើរដោយខ្លួនឯងផង
- គោលរពតាមច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ឱ្យបានខ្ជាប់ខ្ជួន និងយល់ពីតួនាទីច្បាស់
- មានឡេតេក្រាមដែលត្រឹមត្រូវ មានរូបថត និងលេខទូរសព្ទពេញលេញ។
សម្រាប់អ្នកដែលចូលរួមស្ម័គ្រចិត្តនេះ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម១ ប្រគល់ជូនថវិកា ១០ម៉ឺនរៀលសម្រាប់អ្នកសង្កេតការណ៍ម្នាក់ៗ និងការថ្លែងអំណរគុណ។ ចំពោះអ្នកមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈតំណនេះ៖ https://rb.gy/n5jz6 ឬចូលទៅកាន់តេឡេក្រាមឆានណែល ACU News: https://t.me/acunews សម្រាប់ព័ត៌មានអំពី អ.ប.ព. ។ ឈប់ទទួលពាក្យនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣។

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា នៅពេលបំពេញទម្រង់ចុះឈ្មោះ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវ (Upload)៖
– អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ១សន្លឹក
– រូបថតកាត ៤×៦ ចំនួន ១សន្លឹក
– ប័ណ្ណសរសើរ ឬលិខិតសរសើរ (ចំពោះបេក្ខជនធ្លាប់បានចូលរួមសង្កេតការណ៍កន្លងមក)៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


