ព័ត៌មានជាតិ
ពិព័រណ៍ការងារ ផ្តល់សារប្រយោជន៍ធំៗ ៣ ទាំងក្រុមហ៊ុនត្រូវការបុគ្គលិក និងអ្នករកការងារធ្វើ
ថ្លែងឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ពិព័រណ៍ការងារ និងផលិតភាពជាតិ ១០-១១ វិច្ឆិកា» កាលពីពេលថ្មីៗនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានផ្ដល់សារប្រយោជន៍ធំៗចំនួន ៣ ដល់ក្រុមហ៊ុនដែលត្រូវការបុគ្គលិកបម្រើការងារ និងអ្នកដែលត្រូវការការងារធ្វើ។

លោក កត្តា អ៊ន លើកឡើងថា ការរៀបចំឲ្យមានពិព័រណ៍ការងារជាការផ្សារភ្ជាប់គ្នាទៅវិញទៅមករវាងនិយោជក និងនិយោជិក ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក។
ជាក់ស្ដែង ពិព័រណ៍ការងារបានផ្ដល់នៅសារប្រយោជន៍សំខាន់ៗ៣ ទី១ ការរៀបចំឲ្យមានពិព័រណ៍ការងារដើម្បីផ្សារភ្ជាប់រវាងនិយោជក និងនិយោជិក។ មនុស្សមានការងារធ្វើ លុះត្រាតែមានរោងចក្រសហគ្រាស មានក្រុមហ៊ុន ហើយក្រុមហ៊ុនអាចដំណើរការទៅបានលុះត្រាតែមានបុគ្គលិកចូលធ្វើការ ដូច្នេះវាអាចជាសំណង់ភ្ជាប់គ្នារវាងអ្នកត្រូវការកម្លាំងពលកម្ម និងអ្នកដែលត្រូវទៅធ្វើការងារ។

ទី២ ជាវេទិកាជួបជុំមួយដែលយុវជន សិស្ស-និស្សិត អាចឃើញនិងអាចទទួលបាននូវចំណេះដឹងផ្សេងៗ ជាពិសេសការផ្ដល់ការអប់រំ ការផ្តល់ការណែនាំ និងការផ្ដល់ការបណ្ដុះបណ្ដាលនានាជាច្រើននៅក្នុងពិព័រណ៍ការងារនេះ។ មួយវិញទៀត វាក៏ជាការផ្លាស់ប្ដូរ ចែករំលែកក៏ដូចជាចំណេះដឹងផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យការងារ។
ទី៣ ក្រសួងការងាររួមចំណែកនៅក្នុងការលើកកម្ពស់ការងារ ព្រោះនៅក្នុងពិព័រណ៍ការងារក៏មានសិក្ខាសាលាស្ដីពីផលិតភាពការងារ សំដៅលើកកម្ពស់ការយល់ដឹងរបស់អ្នកដែលបានចូលរួម។

អ្នកនាំពាក្យរូបនេះក៏បានសង្កត់ដែរថា សារប្រយោជន៍ទាំង ៣ខាងលើនេះ បេក្ខជនអាចទទួលបានក្នុងការមកចូលរួមនៅក្នុងពិព័រណ៍ការងារ ព្រោះមានទាំងកន្លែងសិក្ខាសាលា អាចទទួលបានទាំងចំណេះដឹងបន្ថែម ហើយមានទាំងកន្លែងសម្ភាសការងារផ្ទាល់ ដូច្នេះអ្នកដែលចូលរួមកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេបដើម្បីបានសម្ភាសភ្លាមៗ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


