ព័ត៌មានជាតិ
របាយការណ៍ ៖ កម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងគ្រប់យន្តការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលមានលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប្រធាន បានចេញរបាយការណ៍សង្ខេប ស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍ផ្សព្វផ្សាយ នៅថ្ងៃទី ២៦ ខែតុលានេះ បានបញ្ជាក់ថា ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចសហការអន្តរជាតិ កម្ពុជា បានផ្តល់សច្ចាប័នទទួលយកសន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញាទាំងឡាយ ដែលទាក់ទងនឹងសិទ្ធិមនុស្ស មានចំនួន ៨ ក្នុងចំណោម ៩។

សន្ធិសញ្ញា អនុសញ្ញា និងកតិកាសញ្ញាទាំង ៨នោះ រួមមាន៖ អនុសញ្ញាអន្តរជាតិ ស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍, កតិកាសញ្ញាអន្តរជាតិ ស្ដីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌, កតិកាសញ្ញាអន្តរជាតិ ស្ដីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, អនុសញ្ញា ស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី, អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប, អនុសញ្ញា ស្តីពី សិទ្ធិកុមារ, អនុសញ្ញា ស្ដីពី សិទ្ធិជនមានពិការភាព, អនុសញ្ញាអន្តរជាតិ ស្តីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់បន្តថា កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងគ្រប់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាមួយនឹងស្ថាប័ន សន្ធិសញ្ញាផ្សេងៗទៀត។ ជាឧទាហរណ៍ ចាប់តាំងពីឆ្នាំ ១៩៩៣ កម្ពុជា ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលបានស្វាគមន៍ទាំងវត្តមានអ្នករាយការណ៍ពិសេស ព្រមទាំងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងនោះដែរ អាណត្តិអ្នករាយការណ៍ពិសេស និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអនុញ្ញាតឲ្យបន្តជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះទៀត កម្ពុជា ក៏មិនដែលបានបដិសេធចំពោះសំណើទស្សនកិច្ច របស់អ្នករាយការណ៍ពិសេសណាមួយឡើយ។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា កម្ពុជា ក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងយន្តការសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន បានធ្វើការរៀបចំ និងដឹកនាំកិច្ចប្រជុំនានា របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា (AICHR) ដោយជោគ ជ័យក្នុងឆ្នាំ ២០២២កន្លងទៅនេះ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


