Connect with us

សន្តិសុខសង្គម

បង្ក្រាបបទល្មើសនេសាទ បំផ្លាញរបាំងស្បៃចោលជាង ១ ពាន់ម៉ែត្រនៅខេត្តកំពង់ឆ្នាំង

បានផុស

នៅ

សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣បានចុះបង្ក្រាបបទល្មើសនេសាទការដាក់របាំងលបស្បៃមុងខុសច្បាប់ចំនួន២១​កន្លែងនៅក្នុងភូមិសាស្ត្រឃុំព្រៃគីរីជើង ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ លាងហួរ បានឲ្យដឹងថាសមត្ថកិច្ចចម្រុះដែលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុងថ្ងៃនេះសរុប​មានចំនួន២៧នាក់ មានមធ្យោបាយបាឡាស្មាច់ចំនួន ៩ គ្រឿង។ ក្នុងនោះមានមន្ត្រីជលផលខណ្ឌ ផ្នែក និងសង្កាត់សរុបចំនួន ១២ នាក់ មានបាស្មាច់ ៥ គ្រឿង។

មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តចំនួន៤នាក់មានបាស្មាច់១គ្រឿង, សហគមន៍នេសាទចំនួន១១នាក់មានបាស្មាច់ចំនួន​៤គ្រឿង។ កិច្ចការនេះបានចុះបង្ក្រាបនៅចំណុចកំពង់អួរ បឹងដា បឹងកណ្ដឹង ស្រះហីង ស្ថិតនៅក្នុងឃុំព្រៃគ្រីជើង ស្រុកជនគិរី។

ជាលទ្ធផលសមត្ថកិច្ចយើងបានចុះរុះរើកាប់បំផ្លាញ និងប្រមូលយកមកដុតចោលនៅរបាំងស្បៃមុងចំនួន ២១ កន្លែងមានប្រវែង ១.១៥០ ម៉ែត្រ លបលូចំនួន២៤ មាត់ បង្គោល៣៥០ដើម និងចាក់លេងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន ៨០ គីឡូផងដែរ។

លោក ប្រាក់ លាងហួរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផ្ដល់សមត្ថកិច្ចនគរបាលខេត្ត និងបងប្អូនសហគមន៍នេសាទដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចលើនេះ។

លោកក៏បានផ្តាំផ្ញើដល់មន្ត្រីសង្កាត់នេសាទឆ្កោក មន្ត្រីជលផលផ្នែកកំពុងប្រាសាទ និងខណ្ឌរដ្ឋបាលផលកំពង់ឆ្នាំងត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសនេសាទឲ្យបានជាប្រចាំដោយមិនត្រូវឲ្យកើតមានបទល្មើសនេសាទច្រើនយ៉ាងអនាធិបតេយ្យនោះឡើយ។

លោកក៏បានសំណូមពរដល់ប្រជានេសាទទាំងអស់សូមកុំធ្វើការនេសាទដោយប្រើឧបករណ៍ស្បៃមុងខុសច្បាប់ និងដាក់របាំងលោកវែងៗឲ្យសោះ។ ពីព្រោះចាប់ពីពេលនេះទៅសមត្ថកិច្ច និងចុះបង្ក្រាបជាប្រចាំដោយមិនយោគយល់អនុគ្រោះចំពោះបទល្មើសនេសាទដែលបានធ្វើការនេសាទខុសច្បាប់នោះឡើយ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម