ព័ត៌មានជាតិ
មនុស្សប្រភេទណាខ្លះ មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន?
ស្របពេលដំណឹងជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (SINOPHARM) របស់សាធារណរដ្ឋចិន នឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា មានបុគ្គល៩ជំពូក មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “រោគសញ្ញាដែលហាម គឺទី១ មានប្រតិកម្មជាមួយសារធាតុក្នុងវ៉ាក់សាំង មានន័យថា បុគ្គលនោះគាត់មាន អាលាក់ស៊ី ហើយដែលគាត់ធ្លាប់មានប្រវត្តិប្រតិកម្មជាមួយវ៉ាក់សាំងផ្សេងៗ។ ព្រោះយើងមិនមែនចាក់តែវ៉ាក់សាំងកូវីដ-១៩ទេ កន្លងមក៣០ឆ្នាំ ទៅ៤០ឆ្នាំមកនេះ យើងធ្លាប់ចាក់វ៉ាក់សាំងច្រើនហើយ។ អ៊ីចឹងបើបុគ្គលគាត់មានប្រវត្តិចាក់ វ៉ាក់សាំងទៅមាន អាលាក់ស៊ី គាត់ត្រូវជម្រាបគ្រូពេទ្យដើម្បីកុំឱ្យមានបញ្ហា។ មួយទៀត អ្នកដែលមានបញ្ហាផ្លូវដង្ហើម គាត់ពិបាកដកដង្ហើម ឬក៏អ្នកហ្នឹងគាត់មានការហើម ឬរលាករសៃឈាម និងអ្នកកំពុងចេញកន្ទាលក្រអាក ក៏មិនអាចចាក់បានដែរ”។

លោកស្រីបន្តថា ទី២ គឺអ្នកកំពុងទទួលការឈឺចាប់ពីជំងឺទាន់ហន់ណាមួយ ជាពិសេសគឺជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬដែលកំពុងក្ដៅខ្លួនដោយសារជំងឺរ៉ាំរ៉ៃទាំងនោះ។ ចំណែក ទី៣ គឺស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងរយៈពេលបំបៅដោះ ឬស្ត្រីមានផែនការពរពោះក្នុងរយៈពេល៣ខែ រីឯ ទី៤អ្នកមានជំងឺប្រកាច់ កន្ត្រាក់ ឆ្កួតជ្រូក ឬស្កន់ អ្នកជំងឺសរសៃប្រសាទ ឬរលាកស្រោមខួរ ឬអ្នកមានជំងឺតំណពូជ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ទៀតថា៖ “ទី៥ អ្នកដែលពិនិត្យទៅឃើញមានជំងឺកង្វះភាពស៊ាំពីកំណើត អ្នកជំងឺ HIV(អេដស៍) អ្នកជំងឺមហារីកកូនកណ្ដុរ និងអ្នកជំងឺឈាមស។ ទី៦ អ្នកដែលសង្ស័យថាមានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អ្នកជំងឺបេះដូង សរសៃឈាម ជំងឺថ្លើមធ្ងន់ធ្ងរ ជំងឺតម្រង់នោម និងដុះដុំសាច់មហារីកធ្ងន់ធ្ងរ”។
លោកស្រី បញ្ជាក់បន្ថែមទៀតថា ទី៧ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងជំងឺមហារីកដុំសាច់។ ទី៨ អ្នកមានប្រវត្តិធ្លាប់ឆ្លងជំងឺកូវីដ១៩ និង ទី៩ អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្ដល់វ៉ាក់សាំងបញ្ជាក់ថា មិនគួរទទួលវ៉ាក់សាំង។

គួរបញ្ជាក់ផងថា តាមដំណឹងចុងក្រោយពីខាងក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាម បានឱ្យដឹងថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ស្អែកនេះ មានត្រឹម ៣០ម៉ឺនដូសសិនប៉ុណ្ណោះ មិនមែន ៦០ម៉ឺនដូសទេ។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់មិញ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០០,០០០ដូស និងសេរ៉ាំងចំនួន ៣០០,៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួង បានឱ្យដឹងបន្ថែមថា នៅក្នុងលិខិតជូនដំណឹងពីខាងក្រុមហ៊ុន បានបញ្ជាក់ថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សា សិន។ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើរបាយការណ៍ប្រជុំបន្ទាន់របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់អមដំណើរដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានលុបចោល។
រីឯការទទួលវ៉ាក់សាំងកូវីដ-១៩ ដែលដឹកជញ្ជូនមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន គឺនៅទទួលដដែល នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ចំណែកដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំវិញ ទៅតាមក្រុមអាទិភាពដែលមានចែងនៅក្នុងពិធីសារសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ទៅ តាមការកែសម្រួលខ្លឹមសារពិធីសារនេះ)។
ក្រោយពីបានចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ ដោយការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅនៅតាមមន្ទីរ ពេទ្យរដ្ឋ (ថ្នាក់ជាតិ ខេត្ត និងស្រុក) ទៅតាមពេលវេលានឹងជម្រាបជូនតាមក្រោយទៀត៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


