Connect with us

ព័ត៌មានជាតិ

អេមខ្លាំង! សាឡនកម្រិតអន្តរជាតិ មកពីអង់គ្លេសត្រៀមមកបើកនៅកម្ពុជាឆាប់ៗ នឹងជ្រើសរើសអ្នកហាត់ការជាច្រើននាក់

បានផុស

នៅ

អេមខ្លាំងមែនទែន នៅដើមឆ្នាំ២០២៤ ខាងមុខនេះ សាឡនកម្រិតថ្នាក់អន្តរជាតិដែលមានឈ្មោះដ៏ល្បីរន្ទឺពេញទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនឹងត្រៀមបង្ហាញខ្លួននៅប្រទេសកម្ពុជាឆាប់ៗនេះ នឹងត្រៀមជ្រើសរើសអ្នកហាត់ការជាច្រើននាក់ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះសាឡនកម្រិតថ្នាក់អន្តរជាតិនេះដែរ គឺនាំចូលមកកាន់ទីផ្សារស្រុកខ្មែរដោយលោក មៃខ័រ (Michael) ដែលមានបទពិសោធន៍៣៥ឆ្នាំ លើផ្នែកសាឡ ហើយសម្រាប់គោលបំណងដែលនាំឱ្យលោកនាំប្រេនដ៏ល្បីឈ្មោះមួយនេះពីចក្រភពអង់គ្លេសចូលមកកាន់ប្រទេសកម្ពុជា ដោយសារតែលោកសង្កេតឃើញថាវិស័យនេះមួយចំនួននៅកម្ពុជា នៅមាន  កំរិតលើជំនាំញ និងបចេ្ចកទេសស្តង់ដារនៅឡើយ ហើយលោកចង់លើកស្ទួយវិស័យសាឡននៅកម្ពុជា ជាពិសេសនោះគឺទៅលើផ្នែកសក់ ដូចជា ការកាត់សក់ លាបពណ៌សក់ ឬក៏ព្យាបាលសក់ មិនតែប៉ុណ្ណោះលោកនឹងបណ្តុះបណ្តាលអ្នកនៅក្នុងវិស័យនេះឱ្យឈានទៅដល់កម្រិតអន្តរជាតិ ហើយនឹងធ្វើឱ្យវិស័យសាឡននៅទីផ្សារស្រុកខ្មែរមានឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិថែមទៀតផង។

បន្ទាប់ពីទទួលបានដំណឹងនេះហើយទើប ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស លោក ដូមីនិក វិលលៀម (Mr. Dominic Williams) ធ្វើការស្វាគមន៍ និងផ្តល់កិត្តិយសសំណេះសំណាល ពីដំណើរការអាជីវកម្មនេះសំរាប់ឆ្នាំថ្មី ២០២៤។​

លើសពីនេះទៅទៀត នៅពេលដែលអ្នកជាជាងលំដាប់កំពូលមួយ នៅក្នុងសាឡន ហើយមានស្នាដៃល្អខ្លាំង ព្រមទាំងមានសមត្ថភាពខ្លាំងពូកែ នឹងទទួលបានការបង្វឹកផ្នែកសាឡននេះទៅប្រទេសក្រៅ ជាមួយគ្នាក៏នឹងមានឱកាសទៅប្រកួតជារៀងរាល់ឆ្នាំខាងសាឡននេះនៅចក្រភពអង់គ្លេសផងដែរ។

សូមជម្រាបថា ចំពោះជំហានបន្ទាប់ទៀតនៅថ្ងៃខាងមុខ C. Michael London នឹងបើកសាលាបណ្តុះបណ្តាលផ្នែក   សាឡនទៅកាន់កូនខ្មែរផងដែរ។ ដូច្នេះសម្រាប់លោកអ្នកដែលមានជំនាញខាងសាឡនហើយ តែចង់បង្កើនសមត្ថភាពបន្ថែមទៀតក៏ដូចជាចង់ធ្វើការកន្លែងសាឡនជាមួយជនជាតិបរទេសអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ     015 224 424 / 012 771 774 ឬតាម telegram ជាមួយលេខនឹងក៏បាន មួយទៀតលោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវកាដូចខាងក្រោម៖

Facebook: https://www.facebook.com/profile.php?id=61551739116553&sk=about

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម