ព័ត៌មានជាតិ
ភ្នំពេញ មិនរឹតបន្តឹងច្បាប់ចរាចរណ៍ មិនយកថ្លៃផ្ញើយានជំនិះ ២ ថ្ងៃប្រឡងទុតិយភូមិ
ក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី៦ និង ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំកម្លាំងប៉ូលិសទាំងអស់ ពិសេសកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដាច់ខាតមិនឱ្យដាក់កម្លាំងដើម្បីរឹតបន្តឹងច្បាប់ចរាធរផ្លូវគោកនោះទេ ដើម្បីសម្រួលសារាចរណ៍ដល់សិស្សានុសិស្សទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាន់ពេលវេលា។ ចំណែកថ្លៃផ្ញើយានជំនិះ ក៏មិនឱ្យយកពីបេក្ខជន។

នេះជាការណែនាំរបស់ លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ ស្តីពី វិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី៣ ខែវិច្ជិកា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំមានការចូលរួមពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរ និងកងកម្លាំងទាំង ១៤ខណ្ឌ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងការប្រឡង សំខាន់ឱ្យដំណើរការ នៃការប្រឡងនេះ ទទួលបានជោគជ័យ និងមិនមានភាពថ្លោះធ្លោយ។

លោក កើត ឆែ បានធ្វើការណែនាំអាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹងសុវត្ថិភាពនៅគ្រប់មណ្ឌលប្រឡងទាំងអស់ កុំឱ្យឆកល្វែងណាមួយកើតឡើង នៅពេលប្រឡងនេះ។ បន្ថែមពីនេះ លោកបានណែនាំអាជ្ញាធរខណ្ឌ ត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រឡងណា ដែលមានបងប្អូនប្រជាពលរដ្ឋស្នាក់នៅ និងការណែនាំទៅមន្ទីរសុខាភិបាល ដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាល ក៏ដូចជាសង្គ្រោះនៅពេលមានបេក្ខជនជនណាមួយមានបញ្ហាសុខភាព។

ពាក់ព័ន្ធនឹងការផ្ញើកង់ ម៉ូតូវិញ លោក កើត ឆែ បានណែនាំមិនឱ្យយកប្រាក់ឡើយ នៅពេលប្រឡង ២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញ។ បន្ថែមពីនេះ សម្រាប់កម្លាំងប៉ូលិសទាំងអស់ ពិសេស កម្លាំងប៉ូលិស នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនត្រូវដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាធរផ្លូវគោកនោះទេ ដើម្បីសម្រួលសារាចរណ៍ដល់សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទាន់ពេលវេលា។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ កើនឡើងជាងឆ្នាំមុន ៩ ២៧៧ នាក់ ដោយមានស្រី ៧៣ ២៧៨ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥ ៥៤៣ បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១ ៣៧៩ នាក់ ស្រី ២៤ ៧៨៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣ នាក់ ស្រី ៤៨ ៤៨៩ នាក់។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប ២៩ ៥២៥ នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន ៤ ១២៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥ ៣៩៩ នាក់។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ មានមណ្ឌលប្រឡងចំនួន ៣១ មណ្ឌល និងមានបេក្ខជនចំនួន ២៥ ៨៣៥ នាក់៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


