ព័ត៌មានជាតិ
វិនិយោគិនចិន ថ្លែងថា ប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ មិនមានបញ្ហារឿងសុវត្ថិភាពឡើយ
វិនិយោគិនចិន ដែលវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ បានថ្លែងប្រាប់ទៅមហាជនចិន ជាពិសេសអ្នកវិនិយោគដូចគ្នាថា នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ មិនមានបញ្ហារឿងសុវត្ថិភាពឡើយ។ នេះបើតាមការឲ្យដឹងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-និយោជិតចំនួន ១៥១៨៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន សម្ដេច បានជួបពិភាក្សាជាមួយវិនិយោគិនចិន ដែលវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្ដេច ក៏ទទួលបានមតិមួយចំនួនលើកឡើងអំពីបញ្ហាសុវត្ថិភាព នៅខេត្តព្រះសីហនុ ក្រោយ ពីមានភាពយន្ដចិនមួយ ត្រូវបានចាក់បញ្ចាំង។ ប៉ុន្តែ ត្រូវបានតំណាងក្រុមហ៊ុនវិនិយោគ ចេជាង ហ្គ័រជី ឡើងថ្លែងបញ្ជាក់ ថា មិនមានបញ្ហានេះកើតឡើងនោះឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ហើយកាលខ្ញុំទៅប៉េកាំង ថ្ងៃមុន ជួបជាមួយបងប្អូនពីតំបន់សេដ្ឋកិច្ចចេជាង ហ្នឹងតែម្ដង ទៅចិន មានមតិមហាជនមួយចំនួន គាត់ព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានរឿងកុនចិនមួយ គាត់ថា រឿងស្អីៗ អសុវត្ថិភាពកំពង់សោម ចឹងគេភ័យ ដល់ក្រុមហ៊ុនវិនិយោគនៅទីនេះ គាត់ឡើងនិយាយ គាត់ថា អត់ទេ គាត់ធ្វើការនៅហ្នឹងរាល់ថ្ងៃ បុគ្គលិកគាត់មកពីចិនក៏មាន នៅខ្មែរក៏មាន អត់មានអ្នកណាភ័យផងហ្នឹង ហើយគាត់ទៅប្រើប្រាប់គេទៀត»។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិនិយោគិនចិន និងអ្នកវិនិយោគដទៃទៀត ដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ហើយបានយកចិត្តទុកដាក់ទៅលើបរិស្ថានការងារ និងសុវត្ថិភាពការងាររបស់កម្មករ-និយោជិត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់ បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ហើយសូមបន្តវិនិយោគបន្តទៀត៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


