ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត បង្ហាញជាសាធារណៈ នូវនិក្ខេបបទថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រ្តីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានបង្ហាញជាសាធារណៈ នូវនិក្ខេបបទថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច ដែលសម្ដេចធិបតី បានសិក្សាស្រាវជ្រាវក្នុងពេលសិក្សានៅសាកលវិទ្យាល័យ Bristol ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ការណ៍ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញមកបង្ហាញនិក្ខេបបទថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចជាសាធារណៈបែបនេះ គឺឆ្លើបតបនឹងលិខិតបើកចំហររបស់លោក David Whitehouse អ្នកសារព័ត៌មានប្រចាំទស្សនាវដ្ដី the Diplomat។ ពាក់ព័ន្ធនឹងនិក្ខេបបទផ្នែកសេដ្ឋកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត អ្នកសារព័ត៌មានរូបនេះ តែងតែទាក់ទងទៅសាកលវិទ្យាល័យ Bristol ដើម្បីស្នើសុំចម្លងនិក្ខេបបទរបស់សម្ដេច ហ៊ុន ម៉ាណែត ជាច្រើនលើកច្រើនសារ ចាប់តាំងពីពេលសម្ដេចមហាបវរធិបតី ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា។ ទោះត្រូវសាកលវិទ្យាល័យ Bristol បដិសេធមិនអនុញ្ញាតឱ្យចម្ហងជាច្រើនលើកច្រើនសារ ក៏អ្នកសារព័ត៌មានរូបនេះ នៅតែចង់ដឹងអំពីនិក្ខេបបផ្នែកសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា។

យ៉ាងណា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកភ្លើងខៀវជាផ្លូវការ ថាប្រសិនបើលោកDavid Whitehouse អ្នកសារព័ត៌មានប្រចាំទស្សនាវដ្ដី the Diplomat ស្នើសុំកាន់សម្ដេចដោយផ្ទាល់ សម្ដេចនឹងផ្ដល់និក្ខេបបទថតចម្លងឱ្យអ្នកសារព័ត៌មាននោះវិញ
ជាក់ស្ដែង បន្ទាប់ពីអ្នកសារព័ត៌មានលោក David Whitehouse ដាក់លិខិតស្នើសុំនិក្ខេបបទថតចម្លងមកកាន់សម្ដេចធិបតិ សម្ដេចធិបតីក៏បានបង្ហាញជាសារធារណៈ ដូចការប្រកាសជាបើកភ្លឿងខៀវកាលពីមួយសប្ដាហ៍មុន។ ជាមួយនឹងការបង្ហាញជាសាធារណៈនូវនិក្ខេបបទ ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាន់ លោក David Whitehouse អ្នកសារព័ត៌មានប្រចាំទស្សនាវដ្ដី the Diplomat ចំនួន៦ចំណុចក្នុងន័យដើមថា៖
ទី១. ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, បើទោះបីជាខ្ញុំនៅតែមិនយល់ច្បាស់អំពីបំណងពិតប្រាកដរបស់លោកក្នុងការស្នើសុំនោះ ក៏ដោយ។
ទី២. ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ ខ្ញុំមិនបានដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្មឹនឹងការគ្រប់គ្រងឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត ដូចជានិក្ខេបបទរបស់ខ្ញុំនេះទេ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ”។
ទី៣. ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ ជាមួយលោកទីប្រឹក្សារបស់ខ្ញុំ (គឺ លោកសាស្រ្តាចារ្យ Jonathan Temple)។ សមិទ្ធផលនេះក៏បានឆ្លងការការពារ នៅចំពោះមុខគណៈកម្មការសាស្ត្រាចារ្យ ដើម្បីទទួលបានការឯកភាពចុងក្រោយ ។
ទី៤. ផ្ទុយទៅវិញ ខ្ញុំក៏ដូចអ្នកសិក្សាស្រាវជ្រាវដទៃទៀតដែរ តែងពេញចិត្តនូវការផ្តល់វាយតម្លៃ ផ្តល់មតិ ចំពោះសមិទ្ធផលការងាររបស់យើង, ជាពិសេស ពីសំណាក់អ្នកដែលមានសមត្ថភាពជំនាញ រួមទាំងអ្នកសិក្សាអ្នកស្រាវជ្រាវដទៃទៀតផងដែរ។ តាមពិតទៅ, ខ្ញុំធ្លាប់បានចែករំលែកសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ជូនទៅបុគ្គលមួយចំនួនរួចមកហើយនាពេលកន្លងមក ដែលមានការចាប់អារម្មណ៍និងបានស្នើសុំមកខ្ញុំ ដែលក្នុងនោះ រួមមានទាំងអ្នកសិក្សាស្រាវជ្រាវផងដែរ។ លោកក៏នឹងទទួលបានសេចក្តីចម្លងនិក្ខេបបទនេះដូចគ្នាដែរ ប្រសិនបើលោកបានស្នើមកខ្ញុំដោយផ្ទាល់តាំងតែពីមុនមក។
ទី៥. ដូច្នេះ, ខ្ញុំសូមឆ្លៀតឱកាសនេះ ចែករំលែកនូវសេចក្តីចម្លងនិក្ខេបបទរបស់ខ្ញុំ ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាសាធារណៈ នាពេលនេះ ដើម្បីឱ្យលោក និងអ្នកដែលមានចំណាប់អារម្មណ៍ដទៃទៀត អានស្នាដៃសិក្សាទាំងនេះ ដែលខ្ញុំបានសរសេរ និងបញ្ចប់កាលពីជាង ២១ ឆ្នាំ (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) និង ១៦ ឆ្នាំមុន (ថ្នាក់បណ្ឌិត) មកម៉្លេះ ។
ទី៦. សូមជូនពរលោក និងរីករាយអាននិក្ខេបបទរបស់ខ្ញុំ៕
តំណភ្ជាប់ ដើម្បីចុចអាននិក្ខេបបទថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ តំណរភ្ជាប់ទៅកាន់តេឡេក្រាម https://t.me/kptnews/81462
និក្ខេបបទថ្នាក់អនុបណ្ឌិត
និក្ខេបបទថ្នាក់បណ្ឌិត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ