ព័ត៌មានជាតិ
មកដឹងមណ្ឌលកំណែសន្លឹកកិច្ចការបេក្ខជនទាំង១០នៅភ្នំពេញតើមណ្ឌលនីមួយៗកែមុខវិជ្ជាអ្វីខ្លះ
ក្រសួងអប់រំ យុជន និងកីឡាបានកំណត់យកមណ្ឌលប្រឡងបាក់ឌុបចំនួន ១០ នៅក្នុងរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែសន្លឹកកិច្ចការបេក្ខជនហើយក្នុងចំណោមមណ្ឌលកំណែទាំងនោះក្រសួងបានបែងចែកការកែទៅតាមមុខវិជ្ជានីមួយៗផងដែរ។

លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៩វិច្ឆិកានេះថាមណ្ឌលកំណែទាំង ១០ ក្នុងនោះមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្តិ ត្រូវកែ មុខវិជ្ជា អក្សរសាស្រ្តខ្មែរ មណ្ឌលកំណែវិទ្យាល័យបាក់ទូក កែមុខវិជ្ជា គណិតវិទ្យា មណ្ឌលកំណែវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ កែ មុខវិជ្ជា ប្រវត្តិវិទ្យា មណ្ឌលកំណែវិទ្យាល័យជាស៊ីម សន្ធរម៉ុក កែមុខវិជ្ជា ភាសាអង់គ្លេស មណ្ឌលកំណែបឋមសិក្សាព្រះនរោត្តម កែមុខវិជ្ជា រូបវិទ្យា មណ្ឌលកំណែវិទ្យាល័យជាស៊ីម បឹងកេងកង កែមុខវិជ្ជា គីមីវិទ្យា មណ្ឌលកំណែវិទ្យាល័យបឹងត្របែក កែមុខវុជ្ជា ជីវវិទ្យាមណ្ឌលកំណែវិទ្យាល័យព្រះយុគន្ធរ កែមុខវិជ្ជា ភូមិវិទ្យាមណ្ឌលកំណែបឋមសិក្សាសន្ធរម៉ុក កែមុខវិជ្ជា សីលធម៌ពលរដ្ឋវិជ្ជានិងមណ្ឌលកំណែវិទ្យាល័យទួលទំពូង កែមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា។
លោកស្រីបានបន្តថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបបានចាប់ផ្ដើមនៅថ្ងៃទី០៩រហូតដល់ថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០២៣និងថ្ងៃទី១៦ដល់ថ្ងៃទី ២៦ វិច្ឆិកាដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រនិងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុនិងប្រកាសលទ្ធផលនៅថ្ងៃទី២៧វិច្ឆិកាសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៨សម្រាប់បណ្តាខេត្តផ្សេងៗព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំយុវជននិងកីឡា។

គួរបញ្ជាក់ថាក្នុងការធ្វើកំណែនេះលោកគ្រូ អ្នកគ្រូដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូចនិងធ្វើការណែនាំដល់សមាជិកទាំងឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃនិងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែគ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាពនិងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ចំណែកសមាជិកកំណែនៅតាមមណ្ឌលកំណែទាំង១០កំពុងបំពេញភារកិច្ចដោយគណៈកម្មការក្រុមមុខវិជ្ជាបន្តដំណើរការចុះអក្សរសម្ងាត់គណៈកម្មការក្រុមការងារបែងចែកសន្លឹកកិច្ចការបន្តអនុវត្តបំពេញការងារនិងគណៈកម្មការក្រុមកំណែកំពុងតែបន្តកែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងដោយយកចិត្តទុកដាក់ប្រកបដោយទំនួលខុសត្រូវព្រមទាំងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ក្នុងការទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗផងដែរ។

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា២០២៣បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី៦ និងទី៧ខែវិច្ឆិកាឆ្នាំ២០២៣ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ស្រី ៧៣.២៧៨នាក់ ចែកជា ២២៧មណ្ឌលប្រឡង ត្រូវជា៥.៥៤៣បន្ទប់។
ចំនួនគណៈមេប្រយោគទូទាំងប្រទេសនិងគណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥នាក់ក្នុងនោះទីស្តីការក្រសួង ៤.១២៦នាក់និងរាជធានី ខេត្ត ២៥.៣៥៥នាក់។ ថ្នាក់ដឹកនាំមន្ដ្រីនិងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសរុប៣.០៤០នាក់។
ប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនអវត្តមានសរុប ២.៣២៨នាក់ ស្រី៩៣៤នាក់ ស្មើនឹង ១,៦៩ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប (ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន ១.៨១៤នាក់ ស្រី៧៤៩នាក់)។
បេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ក្នុងនោះ បេក្ខជនមានបញ្ហាសុខភាព និងមិនអាចបន្តការប្រឡងបានចំនួន ៥ ករណី ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតាបន្ទាប់ពីអាការៈបានធូរស្រាល និងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


