ព័ត៌មានជាតិ
ប្រធានគណៈកម្មាធិការទី៧ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយលោកអភិបាលខណ្ឌច្បារអំពៅ
នាវេលាព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១នេះ ឯកឧត្តម មុំ ជុនហ៊ុយ ប្រធានគណៈកម្មាធិការទី៧ សមាជិកព្រឹទ្ធិសភា បានដឹកនាំក្រុមមន្ត្រី ចុះសំណេះសំណាល ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នាសង្កាត់វាលស្បូវ ដើម្បីក្តោបព័ត៌មាន និងស្តាប់របាយការណ៍ផ្សេងៗ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់វាលស្បូវទាំងមូលខណ្ឌច្បារអំពៅ ។

ការចុះសំណេះសំណាលខាងលើ ធ្វើឡើង ដោយមានការចូលរួមពីសំណាក់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកស្រីអភិបាលរងខណ្ឌ លោកស្រីចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលវាលស្បូវ និងក្រុមមន្ត្រីខណ្ឌសង្កាត់ជាច្រើននាក់ទៀតផងដែរ។ សង្កាត់វាលស្បូវ គឺជាអតីតសង្កាត់ដែលបំបែកចេញពីស្រុកកៀនស្វាយ នៃខេត្តកណ្តាល ហើយបច្ចុប្បន្នស្ថិតក្នុងដែនដី នៃខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។ សង្កាត់មួយនេះ មានចំនួនប្រជាជនរស់នៅសរុប ២៧២២គ្រួសារ ស្មើនឹង ១២០៤០នាក់ ។
ក្នុងអង្គពិធីសំណេះសំណាលខាងលើ លោកលោកស្រីជាចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល ក៏បានថ្លែងប្រាប់ជារបាយការណ៍ផ្ទាល់មាត់អំពីស្នាដៃ និងការបំពេញកាតព្វកិច្ចរបស់ខ្លួនកន្លងមក ជូនដល់គណះអធិបតី ដើម្បីទទួលជ្រាបផ ងដែរ ។

ទន្ទឹមនឹងនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងរៀបរ៉ាប់ជូនគណះអធិបតី អំពីកិច្ចការងាររដ្ឋបាលជាច្រើនដែលរដ្ឋបាលខណ្ឌ និងសង្កាត់វាលស្បូវបានធ្វើរួមគ្នាកន្លងមក ទាំងការផ្តល់នូវសេវាតម្រូវការផ្សេងៗ ការដោយះស្រាយនូវបញ្ហា និងទុក្ខកង្វល់បងប្អូនពលរដ្ឋ ពិសេសការថែរក្សាការពារនូវសន្តិសុខសុវត្ថិភាពផ្សេងៗជាច្រើន ដើម្បីធានាបានដល់ការរស់នៅរបស់ពួកគាត់ទាំងអស់គ្នាផងដែរ ។ លោកអភិបាលខណ្ឌលើកឡើងបន្តថា បញ្ហាដែលរដ្ឋបាលថ្នាក់ខណ្ឌ កំពុងតែជួបប្រឈមមុខនោះ គឺ បញ្ហាផ្លាស់ប្តូរទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះបងប្អូនពលរដ្ឋខ្លះគាត់មានលំនៅឋានច្រើនកន្លែងដែលមិនមែនមានតែក្នុងខណ្ឌច្បារអំពៅ ហើយពួកគាត់ចូលមករស់នៅ ឬប្តូរចេញពីខណ្ឌច្បារអំពៅ ពួកគាត់ពុំបានធ្វើលិខិតជាមួយរដ្ឋអំណាចបញ្ជាក់ពីការប្តូរឡើយ ដែលជាហេតុធ្វើអោយ អាជ្ញាធរមានការពិបាកក្នុងការគ្រប់គ្រងនូវចំនួនប្រជាជនច្បាស់លាស់មួយរយភាគរយ ដែលកំពុងរស់នៅ ។ លោកថា ពួកគាត់ចង់បានសៀវភៅស្នាក់នៅច្បាស់លាស់ពីអាជ្ញាធរ ដើម្បីយកទៅប្រើប្រាស់តាមសេវាតម្រូវការរបស់ខ្លួន ប៉ុន្តែខ្លួនបែរជាមិនព្រមបំពេញការផ្លាស់ប្តូរទីលំនៅអោយបានច្បាស់លាស់តាមច្បាប់នោះទេ សុខចិត្តនៅរស់នៅទាំងគ្មានតួលេខជាពលរដ្ឋក្នុងខណ្ឌទៅវិញ ។

ក្រោយទទួលស្តាប់នូវការលើកឡើងរបស់លោកអភិបាលខណ្ឌ លោកលោកស្រីចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលនគរបាលរួចមក ឯកឧត្តម មុំ ជុនហ៊ុយ ប្រធានគណះកម្មាធិការទី៧ សមាជិកព្រឹទ្ធិសភា បានមានប្រសាសន៍ កោតសសើរខ្ពស់ ដល់ថ្នាក់ដឹកនាំរដ្ឋបាល សង្កាត់ និងខណ្ឌ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនប្រកបដោយបទពិសោធន៍ខ្ពស់ និងសុឆន្ទះមុតមាំ ក្នុងការបម្រើការងារជូនបងប្អូនប្រជានៅតាមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន នីមួយៗ ។
ឯកឧត្តម ប្រធានគណះអធិបតី បានណែនាំ ដល់មន្ត្រីថ្នាក់ភូមិ សង្កាត់ ខណ្ឌ ត្រូវប្រើប្រាស់នូវឥរិយាបទ អោយបានសមរម្យបំផុតជាមួយពលរដ្ឋ ក្នុងពេលបំពេញកាតព្វកិច្ច និងកំឡុងពេលបំពេញតម្រូវការផ្សងៗជូនពួកគាត់ ជៀសវៀងប្រើសម្តីមិនសមរម្យ ធ្វើអោយពួកគាត់មានការថ្នាំងថ្នាក់ ឬកើតក្តីខឹងសម្បាជាមួយអាជ្ញាធរ ដែលជាមន្ត្រីបម្រើប្រជាជន ។ លើសពីនោះ ក្រុមអាជ្ញាធរ ត្រូវចុះជាប់ និងនៅគៀកជានិច្ចជាមួយពលរដ្ឋ ដើម្បីទទួលបានដឹងពីសុខទុក្ខលំបាករបស់ពួកគាត់ ក្នុងការយកមកពិភាក្សារកដំណោះស្រាយជូនពួកអោយមានប្រសិទ្ធិភាពខ្ពស់ ជៀសវៀងការទុក្ខអោយដំបៅពួកគាត់ ត្រូវឈឺរាំរៃ គ្មានថ្ងៃជាសះ ។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានស្នើរអោយអាជ្ញាធរ សង្កាត់ខណ្ឌ ពិសេសសង្កាត់វាលស្បូវខាងលើ ត្រូវបន្តការខិតខំប្រឹងប្រែងនេះបន្តទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ ក៏ដូចជាបំពេញសេចក្តីសុខជូន ប្រជាជន និងដើម្បីបម្រើដល់បុព្វហេតុប្រទេសជាតិទាំងមូលផងដែរ ៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ