ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ៖ កត្តា ៤ យ៉ាង នាំឲ្យការអប់រំប្រកបដោយគុណភាព និងជោគជ័យ
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មានកត្តា ៤ យ៉ាង ដែលនាំឲ្យការអប់រំប្រកបដោយគុណភាព និងទទួលបានលទ្ធផលផ្លែផ្កា ជោគជ័យ។

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រ បណ្ណសរសើរ អាហារូបករណ៍ដល់សិស្ស នៃសាលាអន្តរជាតិអាស៊ាន និងសាលារៀនខេមវីសឌឹម សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ កាលពីចុងសប្ដាហ៍នេះ លោកស្រី បានបន្តថា កត្តា ៤ យ៉ាង រួមមាន ៖ ទី១.កក្តាសាលារៀនដូចជាសាលារៀនអន្តរជាតិអាស៊ាន ត្រូវបានចាត់ទុកជាសាលាមួយផ្តល់ការសិក្សាប្រកបដោយគុណភាព ឧត្ដមភាព និងគុណធម៌ និងបានជួយបណ្ដុះបណ្ដាលសិស្សឲ្យក្លាយជាសិស្សមានសក្ដានុពលនាសតវត្សទី ២១។ ទី២.កត្តាគ្រូបង្រៀនដែលទាមទារនូវការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនជាប្រចាំក្នុងស្ថាប័នអប់រំ។ ទី៣.កត្តាសិស្ស ទាមទារសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងមានសុខភាពល្អ កាយសម្បទាមាំមួន និងមានបញ្ញាស្មារតីដើម្បីទទួលការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ និងទី៤.កត្តាឪពុកម្តាយ។ ការចូលរួមពីអាណាព្យាបាលពិតជារឿងសំខាន់ មិនអាចខ្វះបានឡើយ ទាំងការវិនិយោគ និងការចូលរួមគាំទ្រ លើកទឹកចិត្តដល់កូន។

លោកស្រីរដ្ឋលេខាធិការ បានបន្តទៀតថា នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី ១ ។ ក្នុងនោះ មុំទី ១ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលពាក់ព័ន្ធជាមួយវិស័យអប់រំស្ដីពី “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ហើយអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ អាទិភាពស្នូល ៤ ចំណុច គឺ ៖ (១)អាទិភាពស្នូលទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន។ (២)អាទិភាពស្នូលទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ (៣)អាទិភាពស្នូលទី៣-ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា។ (៤)អាទិភាពស្នូលទី៤-ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


