ព័ត៌មានជាតិ
មិត្តហ្វូន និងសកម្មភាពគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡា នៅកម្ពុជា
ក្នុងរយៈពេល 15 ឆ្នាំ កន្លងមកនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមកម្ពុជា និងប្រជាជនរបស់ខ្លួនតាមរយៈគំនិតផ្តួចផ្តើមផ្សេងៗដែលផ្តោតលើសហគមន៍។ ជាងនេះទៅទៀត មិត្តហ្វូន បានចូលរួមយ៉ាងសកម្មក្នុងការវិនិយោគលើវិស័យកីឡាដ៏រីកចម្រើនក្នុងប្រទេសកម្ពុជា ដោយអះអាងពីវត្តមានដ៏រឹងមាំរបស់ខ្លួននៅក្នុងតំបន់។

អស់រយៈពេលជាច្រើនឆ្នាំ មិត្តហ្វូន តែងតែជាដៃគូក្នុងសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងប្រទេសកម្ពុជាសរុបវិភាគទានជាង 100 លានដុល្លារអាមេរិក។ លើសពីនេះ ក្រុមហ៊ុនក៏បានឧបត្ថម្ភក្រុមកីឡាកម្ពុជាជាបន្តបន្ទាប់។

ជាងនេះទៅទៀត ជារៀងរាល់ឆ្នាំ មិត្តហ្វូន បានឧបត្ថម្ភទឹកប្រាក់ចំនួន 500,000 ដុល្លារអាមេរិក សម្រាប់លីគបាល់ទាត់ជាតិកម្ពុជា និងចូលរួមក្នុងសកម្មភាពផ្សេងៗ ដែលស្របតាមវប្បធម៌កីឡានៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានធ្វើឱ្យក្រុមហ៊ុនទទួលបានការកោតសរសើរ និងស្រលាញ់ពីរដ្ឋាភិបាល ស្ថាប័នកីឡា និងប្រជាពលរដ្ឋ នៃប្រទេស។

គួរកត់សម្គាល់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី 32 ថ្មីៗនេះ មិត្តហ្វូន បានផ្តល់ការគាំទ្រយ៉ាងសំខាន់ដោយធានាបាននូវសេវាទំនាក់ទំនងឥតរអាក់រអួលគ្រប់ពេលវេលា ដែលរួមចំណែកដល់ភាពជោគជ័យទាំងមូល នៃព្រឹត្តិការណ៍នេះ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ «សម្រាប់មិត្តហ្វូន ការយកចិត្តទុកដាក់ និងការវិនិយោគលើវិស័យកីឡា គឺជាការវិនិយោគសម្រាប់អនាគត និងសុខភាពសហគមន៍។ ការឧបត្ថម្ភកីឡាកម្ពុជា គឺជាទំនួលខុសត្រូវរបស់មិត្តហ្វូន រួមចំណែកក្នុងការអភិវឌ្ឍន៍ និងកែលម្អ។ គុណភាព នៃសកម្មភាពកីឡាក្នុងប្រទេសកម្ពុជា បង្កើតលក្ខខណ្ឌសម្រាប់អត្តពលិកក្នុងការហ្វឹកហាត់ និងប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈ រួមចំណែកពង្រឹងសមត្ថភាពក្រុម ដើម្បីអះអាងជំហររបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ»។
បច្ចុប្បន្ន មិត្តហ្វូន គឺជាក្រុមហ៊ុនកំពូលទាំង 5 ដែលរួមចំណែកបង់ពន្ធយ៉ាងសំខាន់ដល់រដ្ឋាភិបាល និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ និងការងារសង្គមក្នុងប្រទេសកម្ពុជា ដែលជាសក្ខីភាព នៃផលប៉ះពាល់ និងសារៈសំខាន់ដ៏មានអត្ថន័យរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


