ព័ត៌មានជាតិ
ក្រសួងការងារ និងក្រុមហ៊ុនយក្សកូរ៉េ បង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើវិស័យឧស្សាហកម្មធុនធ្ងន់។

ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគីរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក Park Jung Wook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និងកប៉ាល់ធំៗ នៅប្រទេសកូរ៉េខាងត្បូង។

ក្នុងកិច្ចពិភាក្សាធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីទាំងអស់ បានឯកភាពលើការបណ្ដុះបណ្ដាលប្រជាពលរដ្ឋកម្ពុជាឲ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ ដែលកំពុងមានសក្ដានុពល។

កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង និងក្រុមហ៊ុនដែលបានផ្តល់វគ្គបណ្ដុះបណ្ដាលនេះជូនពលរដ្ឋកម្ពុជា ឲ្យមានជំនាញក្នុងវិស័យឧស្សាហកម្មធុនធ្ងន់មួយនេះ។ ទន្ទឹមនេះ ក្រសួង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្ដុះបណ្ដាលលើជំនាញនេះនៅកម្ពុជាឲ្យទទួលបានភាពជោគជ័យ។

សម្រាប់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ កិច្ចសហការបណ្ដុះបណ្ដាលនេះ នឹងក្លាយជាចំណុចជ្រោមជ្រែងដ៏សំខាន់បន្ថែមទៀតដែលនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និងស៊ីជម្រៅ ទាំងផ្នែកសេដ្ឋកិច្ច និងភាពជាមិត្តរបស់ប្រជាជន នៃប្រទេសទាំងពីរ។

សូមរំលឹកបន្តិចថា ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកម្រិតពិភពលោក HYUNDAI Group ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧២ មានជំនាញលើការផលិតកប៉ាល់ និងនាវាធំៗ។
គួរជម្រាបថា កិច្ចសហការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង នាពេលនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសដាក់ចេញឲ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥ លាននាក់ ដើម្បីផ្តល់ជំនាញឆាប់រហ័ស និងទទួលបានការងារធ្វើសមរម្យ៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


