បុរស​សញ្ជាតិ​បារាំង​-​ខ្មែរ ថ្លែងអំណរគុណ​ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល ចំពោះ​សកម្មភាព​ប្រកបដោយ​ការយកចិត្តទុកដាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរស​សញ្ជាតិ​បារាំង​-​ខ្មែរ ថ្លែងអំណរគុណ​ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល ចំពោះ​សកម្មភាព​ប្រកបដោយ​ការយកចិត្តទុកដាក់

Published

on

បុរស​ម្នាក់​ឈ្មោះ ក្លូត ប៊ូ​ទ្រី (Claude Boutry) អាយុ​៧១​ឆ្នាំ មាន​សញ្ជាតិ​បារាំង​-​ខ្មែរ បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល ចំពោះ​ការយកចិត្តទុកដាក់​ស​ម្រា​ប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ពិសេស​សម្រាប់​រូបលោក ដែល​បាន​ចូលមក​ប្រទេស​ម្ពុ​ជា ហើយ​បាន​ឆ្លងកាត់​ការធ្វើ​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រកបដោយ​ការយកចិត្តទុកដាក់ នេះ​បើ​យោងតាម​លិខិត​ផ្ញើជូន​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

លោក​ក្លូត ប៊ូ​ទ្រី ដែល​កើត​នៅ​ឆ្នាំ​១៩៥០ នៅ​ទីក្រុង​ភ្នំពេញ និង​បានបញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​វិទ្យាល័យ​បារាំង​មួយ​នៅ​រាជធានី បាន​លើកឡើងថា នៅពេល​លោក​ធ្វើដំណើរ​ពី​អាកាសយានដ្ឋាន​ឆាល​ដឺ​ហ្គោល​ទីក្រុង​ប៉ារីស និង​អាកាស​យានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ លោក​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ខណៈដែល​លោក​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាមួយ​អ្នកដំណើរ​ទាំងអស់​។

លោក​ថា នៅពេល​មកដល់​ពោធិចិនតុង លោក​បានឃើញ​ការ​ដាក់​ពង្រាយ​យ៉ាង​មាន​សណ្តាប់​ធ្នាប់​នៃ​ក្រុម​គ្រូពេទ្យ ដើម្បី​ធ្វើតេស្ត PCR និង​យក​សំណាក​យ៉ាង​ប្រុងប្រយ័ត្ន​ទៅលើ​អ្នកដំណើរ​។ ការត្រួតពិនិត្យ​ឯកសារ​រដ្ឋបាល មាន​លក្ខណៈ​ហ្មត់ចត់ និង​ប្រកបដោយ​កាយវិការ​រម្យទម​។ ទាំងនេះ​បានធ្វើឱ្យ​លោក​មាន​ទំនុកចិត្ត ព្រោះ​លោក​មិន​ធ្លាប់​បានឃើញ​នៅ​អាកាស​យាន្ត​ដ្ឋា​ន​ឆាល​ដឺ​ហ្គោល​ទីក្រុង​ប៉ារីស​ទេ​។ បន្ទាប់មក លោក​ត្រូវបាន​ដឹក​តាម​រថយន្តក្រុង​ពិសេស​មួយ​ទៅ​សណ្ឋាគារ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។

លោក​ក្លូត ប៊ូ​ទ្រី អះអាងថា ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នក​កាន់ Visa K ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​សណ្ឋាគារ​មួយ (​ក្រុម​បណ្តាញ​សណ្ឋាគារ Fangipani) ដែលមាន​ទីតាំងនៅ​ម្តុំ​ផ្សារ​ទួល​ទំពូង​។ បន្ទប់​មាន​ទំហំ​ធំ​ទូលាយ មាន​ម៉ាស៊ីនត្រជាក់ បង្អួច និង​យ៉ ដែលមាន​ទេសភាព​ខាងក្រៅ​។ នៅក្នុង​បន្ទប់​មាន​តុ​ការិយាល័យ​វែង​ធ្វើ​ពី​ឈើ ទូរទស្សន៍​ខ្សែកាប ទូទឹកកក​តូច គ្រែ​គេង​ធំ កន្សែងពោះគោ ទូរ​ដែក និង​បន្ទប់​ទឹកធំ​ទូលាយ​។ បើ​និយាយ​ពី​ចំណាត់ថ្នាក់​សណ្ឋាគារ​នៅ​ប្រទេស​បារាំង​វិញ គឺ​ស្មើ​ទៅនឹង​លំដាប់​ផ្កាយ​៣ ដូច​សណ្ឋាគារ Novotel នៃ​ក្រុម​បណ្តាញ​សណ្ឋាគារ ACCOR​។ លោក​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា លោក​មាន​មោទនភាព​ណាស់ ពីព្រោះ​លោក​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ចំពោះ​ការស្វាគមន៍​នេះ និង​ការ​ឥតគិតថ្លៃ​ចំពោះ​រាល់​ចំណាយ​ទាក់ទង​នឹង​កាតព្វកិច្ច​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។

បើតាម​លោក​ក្លូត ប៊ូ​ទ្រី ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០២០ អាហារ​ខ្មែរ​ទាំង​បី​ពេល ត្រូវបាន​បុគ្គលិក​សណ្ឋាគារ​នាំ​យក​មកដល់​មាត់ទ្វារ​បន្ទប់ (​ប្រអប់​ប្លា​ស្ទិ​ច ២ + ទឹក ១ ដប​) ដោយមាន​ម្ហូប​មួយ​មុខ​និង​ស៊ុប​មួយ​មុខ​។ របប​អាហារ គឺ​គ្រប់គ្រាន់ និង​មាន​តុល្យភាព​សម្រាប់​មនុស្ស​ចា​ស់​ដែលមាន​សក់ស្កូវ​ដូចជា​លោក​។ សម្រាប់​ក្មេងៗ​ដទៃទៀត គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ ក៏ប៉ុន្តែ​ពួកគេ​មាន​ជម្រើស​ក្នុង​ការបញ្ជាទិញ​អាហារ​បំប៉ន​ផ្សេងទៀត​ពី​ខាងក្រៅ​ទាំង​តាមរយៈ​គ្រួសារ​របស់​ពួកគេ​ឬ​តាមរយៈ​ការដឹកជញ្ជូន​មកដល់​ទីកន្លែង​។ នៅពេល​លោក​ទូរស័ព្ទ​ហៅ​អ្នកទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ ដើម្បី​ទិញ​ថ្នាំ​រាគ​បន្ថែម លោក​ទទួលបាន​ការហៅ​តាម​ទូរស័ព្ទ​ត្រលប់​ពី​វេជ្ជបណ្ឌិត​ប្រចាំការ​នៅ​សណ្ឋាគារ​។ ក្រោយមក​លោក​បានដឹង​ថា គ្រូពេទ្យ​ដែលមាន​សុជីវធម៌​នេះ ធ្វើការ​នៅ​ក្រសួងសុខាភិបាល និង​បាន​សួរ​លោក​នូវ​សំណួរ​មួយចំនួន​អំពី​បញ្ហា​សុខភាព ហើយក៏​បាន​ទិញ​ថ្នាំ​ឲ្យ​លោក​ផងដែរ​។

សរុប​សេចក្តី​មក លោក​ក្លូត ប៊ូ​ទ្រី អះអាង​ថា “​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​ក្នុងនាម​អ្នកដំណើរ​ផ្សេងទៀត ដែល​បាន​ស្នាក់នៅ​សណ្ឋាគារ​ជាមួយគ្នា ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​ការដឹងគុណ​យ៉ាងខ្លាំង​ចំពោះ​ការងារ​ដ៏​ក្លាហាន​របស់​ក្រុម​គ្រូពេទ្យ​របស់​ឯកឧត្តម នៅក្នុង​ក្របខ័ណ្ឌ​នៃ​បុព្វហេតុ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ចុងក្រោយ សម្រាប់​ការ​ឥតគិតថ្លៃ​នៅក្នុង​អំឡុងពេល​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ក្រសួង​របស់​ឯកឧត្តម​ជា​អ្នក​ទទួល​បន្ទុក​។ បុគ្គលិក​ដែល​ខិតខំ​ប្រឹងប្រែង​ទាំងអស់​នេះ សាក​សម​នឹង​ទទួល​បាន​ការ​សរសើរ​គាំទ្រ​ពី​ប្រជាជន​សម្រាប់​សកម្មភាព​ឆ្លើយតប​របស់​ពួកគេ និង​សម្រាប់​បេសកកម្ម​ដ៏​ថ្លៃថ្លា​របស់​ពួកគេ​ដែល​ប្រឈម​នឹង​ហានិភ័យ​ជា​រៀងរាល់ថ្ងៃ​៕

ដោយ ៖ កោះ​កែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ27 mins ago

Update៖ ស្គាល់អត្តសញ្ញា​ណមេផ្តើមគំនិតរៀបចំផែនការ ប្លន់ជំរិតនៅបុរីអង្គរភ្នំពេញ

ព័ត៌មានជាតិ41 mins ago

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​លើកទឹកចិត្ត និង​ជូនពរ​ដល់​បងប្អូន​ក្រុមគ្រូពេទ្យ​ទាំងអស់ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

អ្នកនាំពាក្យបញ្ជាក់លើសំណុំរឿង​ប្លន់ ជំរិតប្រាក់ នៅ​បុរី​អង្គរ​ថាម្ចាស់ផ្ទះមិនមាន​គ្រោះថ្នាក់ទេ

ព័ត៌មានជាតិ2 hours ago

ផ្លូវ​១​ខ្សែ​ប្រវែង​២០០​ម៉ែត្រ ​ត្រូវ​បាន​កម្លាំង​សាមគ្គី ចូលរួម​ស្ថាបនា​ដែល​ជា​ថវិកា​សប្បុរស​ជន

ព័ត៌មានជាតិ2 hours ago

ប្រភពអនាមិក ពីក្រោយករណីប្លន់ប្រដាប់អាវុធកក្រើកក្រុងភ្នំពេញ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services