ព័ត៌មានជាតិ
១០ខែនេះ កម្ពុជាបានផ្តល់ការងារជូនពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសជាង៥ម៉ឺននាក់
នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣នេះ កម្ពុជាបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសប្រមាណជាង៥ម៉ឺននាក់ ដែលបានជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងថែមទៀត។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨វិច្ឆិកានេះថា
ចាប់ពីខែមករារហូតមកដល់ខែតុលាឆ្នាំ២០២៣ កម្ពុជាបានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន៥០៧៩៨នាក់ ស្រី២១២៣៣នាក់ ក្នុងនោះរួមមានប្រទេសថៃ មានចំនួន ៣៦ ២៨៤នាក់ ស្រី ១៦ ១៤៧នាក់សាធារណរដ្ឋកូរ៉េ មានចំនួន ៨ ២២៤នាក់ ស្រី ២ ៣០៣នាក់ ប្រទេសជប៉ុន មានចំនួន ៦ ២១៩នាក់ ស្រី ២ ៧១២នាក់ ប្រទេសម៉ាឡេស៊ី មានចំនួន ០០នាក់ ស្រី ០០នាក់ ប្រទេសសិង្ហបុរី មានចំនួន ៣០នាក់ ស្រី ៣០នាក់ តំបន់រដ្ឋបាលពិសេសហុងកុង មានចំនួន ៣នាក់ ស្រី ៣នាក់ និង ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត មានចំនួន
៣៨នាក់ ស្រី ៣៨នាក់។

លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៣ កម្ពុជាបានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋបានចំនួន ១ ៣៥២៤៧៨នាក់ ស្រីចំនួន ៥៥១ ១៧០នាក់ ក្នុងនោះរួមមាន៖ ប្រទេសថៃ មានចំនួន ១ ២៥៦ ២៩៤នាក់ ស្រី ៥០៦ ០២១នាក់ សាធារណរដ្ឋកូរ៉េ មានចំនួន ៥១ ១៣៦នាក់ ស្រី ១២ ៤៣៣នាក់ ប្រទេសជប៉ុន មានចំនួន ២១ ៣៤៤នាក់ ស្រី ៩ ៩៣០នាក់ ប្រទេសម៉ាឡេស៊ី មានចំនួន ២២ ៥៧២នាក់ ស្រី ២១ ៦៥៤នាក់ ប្រទេសសិង្ហបុរី មានចំនួន ៨៦៩ នាក់ ស្រី ៨៦៩ នាក់តំបន់រដ្ឋបាលពិសេសហុងកុង មានចំនួន ២១៦ នាក់ ស្រី២១៦នាក់ និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត មានចំនួន៤៧ នាក់ ស្រី៤៧នាក់។ លោកបានបន្តទៀតថា ពលករទាំងនោះទៅធ្វើការផ្នែកកសិកម្មឧស្សាហកម្ម សំណង់ ការងារផ្ទះ និងការងារផ្សេងៗដោយពួកគេផ្ញើប្រាក់ត្រឡប់មកប្រទេសកម្ពុជាវិញជិត៣ពាន់លានដុល្លារ។

បើតាមលោក កត្តា អ៊ន ពលករទៅធ្វើការនៅប្រទេសថៃជាមធ្យមទទួលបានប្រាក់ខែ ៤០០ដុល្លារ ក្នុង១ខែ ប្រទេសម៉ាឡេស៊ីទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ប្រទេសអារ៉ាប៊ីសាអូឌីតទទួលបានប្រាក់ខែ ៤០០ ដុល្លារ ប្រទេសជប៉ុនទទួលបានប្រាក់ខែ ១៤០០ ដុល្លារ ប្រទេសសិង្ហបុរីទទួលបានប្រាក់ខែ ៥០០ ដុល្លារ កូរ៉េខាងត្បូងទទួលបានប្រាក់ខែ ១៥០០ ដុល្លារ និងតំបន់សេដ្ឋកិច្ចពិសេសហុងកុងទទួលបានប្រាក់ខែ ៥៩១ដុល្លារក្នុង១ខែ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


