ព័ត៌មានជាតិ
អ្វីទៅជាគោលនយោបាយអភិវឌ្ឍសហគមន៍ កសិកម្មទំនើប?
ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។

យោងតាមរបាយការណ៍ក្រសួងកសិកម្មស្ដីពី «កម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា» បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ និងគ្រោង ដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២៣ នេះ។
យោងតាមប្រភពដដែល បានបង្ហាញទៀតថា ចំពោះលក្ខណៈពិសេសនៃសហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករ ជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួមប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាព ប្រកួតប្រជែងនៅលើទីផ្សារទាំងខាងផ្នែកគុណភាព ថ្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍ មុននឹងធ្វើការបែងចែកប្រាក់ចំណេញ ទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិក ម្នាក់ៗ។
បន្ថែមពីលើសនេះ សម្រាប់ផលប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ធៀបនឹងសហគមន៍កសិកម្មបច្ចុប្បន្ន សហគមន៍កសិកម្មទំនើប ទទួលបានផលប្រយោជន៍រួមមាន៖ ការលើកកម្ពស់អំណាចចរចាទីផ្សារទាំងក្នុងការ ទិញធាតុចូល និងការលក់កសិផលរបស់សហគមន៍, ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ ចំណេញ ឱ្យបានជាអតិបរមាតាមរយៈអត្ថប្រយោជន៍ដែលទទួលបានពីសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale), ការទទួលបានការគាំទ្របច្ចេកទេសសម្ភារៈហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការប្រឹក្សាយោបល់លើផលិតកម្ម កសិកម្មនិងការគ្រប់គ្រងមុខជំនួញប្រកបដោយវិជ្ជាជីវៈខ្ពស់។
លើសពីនេះទៀត ទទួលបានទីផ្សារកសិផលទូលំទូលាយ និងមានសមត្ថភាពអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា, ការកាត់បន្ថយហានិភ័យពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យប្រសើរឡើងនៃជីវភាពរបស់កសិករ ជាសមាជិក, ការទទួលបានការគាំទ្រលើទុនបង្វិល ប្រាក់កម្ចីសម្រាប់ប្រតិបត្តិការ និងការពង្រីកអាជីវកម្ម៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


