Connect with us

ព័ត៌មានជាតិ

អគ្គិសនីកម្ពុជាចេញ​ខាត​ថវិកា​ជាង ៦០០ លានដុល្លារសម្រួលតម្លៃអគ្គិសនីឲ្យនៅថេរ

បានផុស

នៅ

ចាប់​តាំង​ពី​ឆ្នាំ​២០១២ រហូត​មក​ដល់​ឆមាស​ទី ​១ ឆ្នាំ​២០២៣ អគ្គិសនី​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ៦០០ ​លាន​ដុល្លារ (៦២៩ លាន​ដុល្លារ) ដើម្បី​​ជួយ​ឧបត្ថម្ភធននិង​ការ​បង់​​ខាត​ជំនួស​ប្រជាពលរដ្ឋអ្នក​ប្រើប្រាស់​តាម​លំនៅឋាន​ និង​អ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ​ សំដៅ​​ដើម្បី​រក្សា​តម្លៃ​ឲ្យ​ស្ថិត​នៅ​ដដែល ​និង​ជា​ការ​សម្រួល​ដល់​ការ​បង់​ភ្លើង​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ ពិសេស​នៅ​តាម​តំបន់​ទី​ជនបទ។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ កែវ រតនៈ រដ្ឋមន្រ្តីក្រសួ​ងរ៉ែ និង​ថាមពល​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្តី​ពី ​«គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​» នៅ​សណ្ឋាគារ​សុខា​នា​ព្រឹក​ថ្ងៃ​ទី ​២១ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ នេះ លោក កែវ រតនៈ បានបញ្ជាក់ថា ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​នៅ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​អស់​មិន​អាច​មាន​តម្លៃ​ដូច​គ្នា​ទេ គឺ​អាច​ខុស​គ្នា​ពាក់​កណ្ដាល​ទៅ និង​ពាក់​កណ្ដាល​មក។ ដូច្នេះក្នុង​គោល​ដៅ​ជួយ​សម្រួល​ដល់​ថ្លៃ​អគ្គិសនី​ឲ្យ​នៅឋេរ ​ចាប់​តាំង​ពី​ឆ្នាំ​២០១២ រហូត​មក​ដល់​ឆមាស​ទី​១ ឆ្នាំ​២០២៣ អគ្គិសនី​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ​​ជាង ៦០០​លាន​ដុល្លារ (៦២៩ លាន​ដុល្លារ) រួច​មក​ហើយ​ សម្រាប់​ឧបត្ថម្ភធន​ឬ​ហៅ​ថា​ការ​ជួយ​ចេញ​ខាត​​ជំនួស​ប្រជាពលរដ្ឋ។

ការ​ឧបត្ថម្ភធននេះបាន​​ន័យ​ថា​​ រដ្ឋ​បាន​ជួយ​ចេញ​ទៅ​លើ​ថ្លៃ​ដើម​ផលិត​ពិត​ប្រាកដ​ដោយ​ក្នុង ១ គីឡូ​វ៉ាត់​ម៉ោង​ គឺ​មិន​មែន ៣៨០ ​រៀល ៤៨០រៀល​ នោះ​ទេ​ ដែល​តម្លៃ​ភ្លើង​ពិត​ប្រាកដ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ១ ២០០​ រៀល ដូច្នេះ​កាល​ដែល​រដ្ឋ​លក់​​ត្រឹម ៣៨០​រៀល ឬ​ ៤៨០​រៀល បាន​ន័យ​ថារដ្ឋ​គឺ​បាន​​ជួយ​ឧបត្ថម្ភធន​ជួយ​បំពេញ​ខាត​និង​ជូន​​ប្រជាពលរដ្ឋ​រួច​ទៅ​ហើយ​។

ស្រប​ជា​មួយ​គ្នា​នេះ​ លោក កែវ រតនៈ បាន​បន្ត​ថា តាម​រយៈ​អគ្គិសនី​ជន​បទ ​រដ្ឋាភិបាល​ក៏​បាន​ជួយ​ពង្រីក​​បណ្ដាញ​ជន​បទ ដោយ​ក្នុង​នោះ​បាន​ចំណាយ​ថវិកា​​ចំនួន ១០២ លាន​ដុល្លារក្នុង​រយៈ​ពេល​ដូច​គ្នា​ ដែល​នេះ​នៅ​មិន​ទាន់​គិត​​ថវិកា​​របស់​អគ្គិសនី​កម្ពុជា​ផ្ទាល់​សម្រាប់​ប្រតិបត្តិ​ករ​វិនិយោគ​នៅ​ក្នុង​ស្រុក​នៅ​ឡើយ​ទេ។

ពាក់ព័ន្ធ​នឹង​តំបន់​ដាច់​ស្រយាល​ពិសេស​តំបន់​ដែល​គ្មាន​ចរន្ត​អគ្គិសនីត​ទៅដល់​ លោក កែវ រតនៈ បាន​បន្ថែម​ថា អគ្គិសនី​កម្ពុជា​ក៏​បាន​ជួយ​អន្តរាគមន៍​ដើម្បី​អាច​មាន​អគ្គិសនី​ប្រើប្រាស់​ដោយ​ការ​បំពាក់​ប្រព័ន្ធ​សូឡា​នៅ​លើ​ដំបូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​អគ្គិសនី​កម្ពុជា​​បាន​ចំណាយ​ថវិកា​ជាង ២៨​ លាន​ដុល្លារ​ផង​ដែរ។

ដោយ​ឡែក ចំពោះ​អ្នក​ដែល​គ្មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទិញ​ខ្សែ​ភ្លើង​ត​បណ្ដាញ​អគ្គិសនី​ និង​ថ្លៃ​ដំឡើង​អគ្គិសនី​នៅ​តាម​ផ្ទះ អគ្គិសនី​កម្ពុជា​ក៏​បាន​ចំណាយ​ថវិកា​ជិត ៥លាន​ដុល្លារ​រួច​ហើយ​ដែរ ដើម្បី​ចេញ​ថ្លៃ​ត​សេវា​អគ្គិសនី​ធ្វើ​យ៉ាង​ណា​ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់។

យ៉ាង​ណា​មិញ លោក​កែវ រតនៈ ក៏​បាន​អះអាង​ដែរ​ថា ការ​រាប់​ខាង​លើ​នេះ​គឺ​គ្រាន់​តែ​គិត​តែ​មួយ​ជ្រុង​នៃ​ការ​ជួយ​អន្តរាគមន៍​របស់​អគ្គិសនី​ជន​បទដែល​ជា​នាយកដ្ឋាន​មួយ​របស់​អគ្គិសនី​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំបុគ្គលិក នៃមន្ទីរពេទ្យបង្អែកអ្នកលឿង ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព

សុខភាព៧ នាទី មុន

តើអ្នកដឹងទេ ជំងឺដាច់សរសៃឈាមខួរក្បាលដោយឯកឯងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ព័ត៌មានជាតិ៨ នាទី មុន

ប្រធានសភាកម្ពុជា-វៀតណាម ថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ គឺដើម្បីសន្តិភាព និងការអភិវឌ្ឍតាមព្រំដែន

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ម៉ាឡេស៊ី បណ្ដេញ​មន្ត្រី​​​​ប៉ូលិស​ជាង ១ ៦០០​នាក់ ក្នុង​រយៈពេល​១​ទសវត្សរ៍

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

Apple ​ធ្លាក់​ដំណែង​ទីផ្សារ​​នៅ​ចិនដល់​លេខ៦​ ដោយការ​លក់​ស្មាតហ្វូន​​ធ្លាក់​ចុះ​ជា​ថ្មី​

Sokha Hotels

ព័ត៌មានពេញនិយម