Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសៀមប៉ាងលើកគម្រោងប្លង់មេអភិវឌ្ឍត្រើយម្ខាងទន្លេសេកុង

បានផុស

នៅ

អាជ្ញាធរស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែងបានលើកគម្រោងប្លង់មេត្រៀមរៀបចំអភិវឌ្ឍត្រើយខាងកើតទន្លេសេកុង ដើម្បីប្រែក្លាយតំបន់នេះឲ្យមានផ្លូវខ្វាត់ខ្វែងមានសាលារៀន វត្តអារាម ផ្សារលក់ដូរ ក្រោយពីប្រជាពលរដ្ឋនៅភូមិស្រម៉ ឃុំសេកុង ស្នើសុំឲ្យអាជ្ញាធរអភិវឌ្ឍត្រើយខាងកើតទន្លេឲ្យបានដើរទន្ទឹមគ្នា និងត្រើយខាងលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សារ៉ន តំណាងឱ្យប្រជាពលរដ្ឋជាង ២០០ គ្រួសាររស់នៅភូមិនេះបានបញ្ជាក់ថា៖ អាជ្ញាធរស្រុកសៀមប៉ាងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅត្រើយខាងលិចបានក្រាស់ក្រែលហើយ សូមកុំភ្លេចខាងកើត ដើម្បីកែប្រែជីវភាពរស់នៅខាងកើតទន្លេឱ្យមានភាពរីកចម្រើនដើរទន្ទឹមគ្នា និងត្រើយខាងលិច។

លោកបន្តថា៖ ចំណែកនៅត្រើយខាងកើតពីមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍនៅមានកម្រិតនៅឡើយ ផ្លូវធ្វើចរាចរណ៍ក៏លំ​បាក​ដែរ ពិបាកវាមានតែព្រៃផ្លូវក៏អត់ស្រួល ផ្លូវភក់ ចង់ឱ្យអភិវឌ្ឃឱ្យបានត្រឹមត្រូវបាន ស្អាតស្អំដើម្បីពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅកាន់ទីរួមស្រុកសៀមប៉ាង។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ ដោយមើលឃើញចំណុចនេះហើយ បានជាអាជ្ញាធរស្រុកលើកគម្រោងប្លង់មេឱ្យហើយ ដើម្បីត្រៀមរៀបចំអភិវឌ្ឍនៅត្រើយខាងកើត ធ្វើឱ្យប្រែក្លាយតំបន់នេះ មានផ្លូវខ្វាត់ខ្វែង មានសាលារៀន វត្តអារាម ផ្សារលក់ដូរផងដែរ។

លោកបន្តថា បើសិនជាយើងមិនបានត្រៀមទុកទេថ្ងៃក្រោយ ត្រូវការពង្រីក ត្រូវការដីរដ្ឋធ្វើអី ប្រជាជនយកអស់ អញ្ចឹងហើយ យើងឃើញដីនៅជុំវិញនេះ ពីមុនជាដីព្រៃទេ ប៉ុន្តែដល់ពេលយើងអភិវឌ្ឍផ្លូវខ្វាត់ខ្វែងអញ្ចឹងទៅ ជាដីមួយអាច​បែងចែកជាតំបន់រដ្ឋបាលដើម្បីសម្រាប់ត្រៀមអភិវឌ្ឍនៅពេលខាងមុខ។

លោក ហែម គឹនសាន បានគាំទ្រចំពោះចក្ខុវិស័យនេះ ព្រោះការមកអភិវឌ្ឍមានភាពយឺតយ៉ាវ ល្អជាងមិនបានមកធ្វើសោះ ព្រោះសមិទ្ធផលដែលយើងទទួលបាន ជាគុណបំណាច់មួយរបស់រាជរដ្ឋាភិបាល ដែលប្រជាពលរដ្ខយើងត្រូវចងចាំដែរនេះជាគុណនូបការៈដ៍ថ្លៃថ្លាបំផុត ដែលយើងខ្ញុំទាំងអស់គ្នានៅក្នុងឃុំសេកុងនិយាយជារួមនៅស្រុកសៀមប៉ាង មិនភ្លេចទេគណៈបក្សប្រជាជនបានដឹកនាំដ៍ថ្លៃថ្លាបំផុត ចំពោះប្រជាជនយើងនៅក្នុងស្រុក ហើយអំណរសាទរនេះមិនអាចបំភ្លេចបានឡើយ។

សូមបញ្ជាក់ថា៖ តំបន់អភិវឌ្ឍនេះអាជ្ញាធរស្រុករៀបចំទុកផ្ទៃដីជាង១០ហិកតា សម្រាប់សាងសង់ជា សាលារៀន កីឡាដ្ឋាន វត្តអារាម ទីតាំងកប់សព្វ ទីតាំងអភិក្សប្រពៃណី ទីតាំងដីសាធារណការ និងទីតាំងដីសម្រាប់សាងសង់ផ្សារលក់​ដូរជូនកសិករនៅត្រើយខាងកើតនោះផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម