ព័ត៌មានជាតិ
អាជ្ញាធរប្រយុទ្ធជំងឺអេដស៍ ដាក់ផែនការជាតិ ឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៨
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញផែនការជាតិ ៥ឆ្នាំ (២០២៤-២០២៨) ដើម្បីឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ឈានទៅបញ្ចប់ជំងឺអេដស៍ មិនឱ្យក្លាយជាការគំរាមកំហែងសុខភាពសាធារណៈ នៅឆ្នាំ២០២៨ ខាងមុខនេះ។

ថ្លែងបើកសិក្ខាសាលាជាតិ ស្តីពី ការផ្តល់សុពលភាពលើផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា ការប្តេជ្ញាចិត្តរួមនៅថ្ងៃនេះ និងឆ្នាំខាងមុខនឹងធ្វើឱ្យបេសកកម្មរបស់ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) អាចធ្វើទៅបានពិតប្រាកដ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ កម្ពុជានឹងអាចធានាការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ មានការសម្របសម្រួលយ៉ាងល្អ មានបរិយាបន្ន មានសហគមន៍ដែលម្ចាស់ការ មានការអនុវត្តអភិក្រមដែលយកប្រជាជនជាធំ មានភាពធន់ និងធានាបានចីរភាព ក្នុងការបញ្ចប់ជំងឺអេដស៍មិនឱ្យក្លាយជាការគំរាមកំហែងសុខភាពសាធារណៈ នាឆ្នាំ២០២៨ ខាងមុខនេះ បានក្លាយទៅជាពិតជាក់ស្តែង។

ជាមួយនឹងផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ លោកទេសរដ្ឋមន្រ្តី ផ្ញើសេចក្តីសង្ឃឹមលើអ្នកចូលរួមទាំងអស់ ក្នុងការលើកទឹកចិត្តឱ្យសហការីធ្វើការជាមួយសហគមន៍ ពិសេសយុវជន ១. ក្នុងការបិទគម្លាត នៃគោលដៅ ៩៥ដំបូង ២. រក្សាបាននូវផលចំណេញ នៃការព្យាបាលដោយផ្តោតលើសមធម៌ និង៣. ជំរុញឱ្យមានចីរភាព និងភាពជាម្ចាស់ក្នុងការឆ្លើយនឹងមេរោគអេដស៍ និងជំងឺអេដស៍។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដោយឈរលើគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងចីរភាព នៃការឆ្លើយតបនៅឆ្នាំ២០២៣-២០២៨ យើងគួរតែចាប់ផ្តើមពង្រីកវិសាលភាព នៃកម្មវិធីនានា ស្វែងយល់ស៊ីជម្រៅអំពីវិធីសាស្រ្តអន្តរាគមន៍ថ្មីៗ និងរៀបចំសកម្មភាពផ្លាស់ប្តូរ ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ព្រោះការបញ្ចប់ជំងឺអេដស៍តម្រូវឱ្យយើងទាំងអស់គ្នាកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។

គួរបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺអេដស៍ចំនួន ៧៤ ០០០ នាក់ ក្នុងនោះមានអ្នកទទួលបានការព្យាបាលដោយឱសថប្រឆាំងមរោគអេដស៍ចំនួន ៦២ ៨៣៨ នាក់ និងមានអ្នកឆ្លងមេរោគអេដស៍ថ្មីប្រមាណ ១ ៤០០ នាក់ ក្នុងមួយឆ្នាំ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានប្រមាណ ១ ១០០ នាក់ ក្នុងមួយឆ្នាំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


