ព័ត៌មានជាតិ
រកឃើញយុទ្ធភណ្ឌជាង៥តោន និងនៅសល់ច្រើនទៀត ក្នុងនាវាចម្បាំង ខេត្តកំពង់ចាម
អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាចម្បាំងបានលិចនាសម័យសង្គ្រាមឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ត្រូវបានកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានបើកប្រតិបត្តិការ ស្រង់បានពីនាវាចម្បាំង ដែលលិចជាមួយនាវាចំណាស់ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន កន្លងមកថា៖ «ឥឡូវនេះក្រុមការងារកំពុងតែសម្រុកដោយហេតុថា ក្រុមរបស់យើងបានចូលទៅដល់ក្នុងទីតាំងនាវា ដែលបានលិចនោះហើយ ហើយបើគិតមកដល់ពេលនេះ ក្រុមការងារយើងប្រមូល និងស្រង់បានសរុបជាង៥តោន ហើយគ្រាប់កប់ក្នុងនាវាចម្បាំងនេះ មានច្រើនណាស់»។ លោកមេបញ្ជាការឲ្យដឹងទៀតថា គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបានជាង ៥តោន រួមមាន៖ គ្រាប់ត្បាល់ ៨២មីលីម៉ែត្រ, គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រសរុបជាង ៣០០កេសធំ។



ឧត្តមសេនីយ៍ទោ ម៉ី សុភា បានបន្ថែមថា «បើតាមគោលការណ៍នឹងបញ្ចប់នៅក្នុងអំឡុងខែ ឧសភា ឆ្នាំ២០២១ ឲ្យបានមុនរដូវវស្សាចូលមកដល់ ប៉ុន្តែចំណុចនេះ គឺជាផែនការរបស់ក្រុមការងារជំនាញ តែដោយឡែកសម្រាប់ស្ថានភាពជាក់ស្តែងក្រុមការងារជំនាញមិនអាចសន្និដ្ឋានបានទាំងស្រុងនោះទេ ព្រោះទំហំនាវាចម្បាំងមួយនេះមានទំហំធំ ហើយយើងក៏មិនអាចប៉ាន់ប្រមាណ នៃទម្ងន់គ្រាប់សរុបនៅក្នុងនាវានោះទេ។ យើងនឹងចាប់ផ្តើមសម្រុកយកនៅក្នុងសប្តាហ៍នេះ គឺនៅក្នុងគ្លុបទី១ សម្រាប់នាវាចម្បាំងមួយនេះ មានចំនួន៤ គ្លុប។


លោកមេបញ្ជាការ បានគូសបញ្ជាក់ដែរថា សម្រាប់គ្រាប់យុទ្ធភណ្ឌដែលបានរកឃើញនៅក្នុងគ្លុបទី១ ខាងលើអាចមានគ្រាប់យុទ្ធភណ្ឌចាប់ពី ១០តោន ទៅ ២០តោនឯណោះ ដូច្នេះគ្រាប់យុទ្ធភណ្ឌទាំងនេះ គឺមានចំនួនច្រើន ប៉ុន្តែបើទោះបីជាចំនួនគ្រាប់ច្រើនយ៉ាងណាក៏ដោយ កម្លាំងជំនាញ នឹងខិតខំប្រឹងសម្រេចកិច្ចការងារនេះ ឲ្យរួចរាល់តាមគោលការណ៍ នៅក្នុងកិច្ច ប្រតិបត្តិការ ដែលមានភាពស្មុគស្មាញ និងប្រឈមចំពោះការគ្រោះថ្នាក់ ក្នុងកិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៅក្នុងនាវាចម្បាំងមួយនេះយ៉ាងណាក៏ដោយក្រុមការងារយើងបានបែងចែកយ៉ាងយកចិត្តទុកដាក់បំផុត ទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។


ក្នុងឱកាសចុះជួបក្រុមការងារបច្ចេកទេសបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម បានសម្តែងនូវការអរគុណ រីករាយ ហើយបានផ្ដាំផ្ញើដល់ក្រុមការងារបច្ចេកទេសទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមក្នុងសកម្មភាពនេះដោយប្រុងប្រយ័ត្ន និងធានាបាននូវសុខសុវត្ថិភាព៕
អត្ថបទ៖ ហុង ម៉េងហៀ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


