ព័ត៌មានជាតិ
រាជរដ្ឋាភិបាល អាណត្តិទី៧ ផ្តល់អាទិភាពចម្បងលើការអភិវឌ្ឍធនធានមនុស្ស ដែលផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

លោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បានបង្ហាញក្ដីសោមនស្សរីករាយជាទីបំផុតដែលបានជួបជាមួយលោកជំទាវបណ្ឌិត និងក្រុមការងារ ព្រមទាំងគណៈប្រតិភូ នាឱកាសក៏វិសេសវិសាលនោះ។ លោកបានបន្តទៀតថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាមិត្តភាពបែបប្រពៃណី និងមានរយៈកាលយូរអង្វែងមួយ ព្រមទាំងមានការរីកចម្រើនរឹងមាំជាលំដាប់ ។ ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈក្នុងនាមជាតំណាងអចិន្រ្ដៃយ៍របស់សហគ្រិនខេត្តអានហ៊ួយនៅកម្ពុជា ជាពិសេស តាមរយៈការរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ផងដែរ។
លោកសាស្រ្តាចារ្យបណ្ឌិត KUANG Guangli សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអានហ៊ួយ ក៏បានសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យ ដែលសម្រេចបានពីពិធីចុះហត្ថលេខានេះ ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគម អ.ម.ត ក៏ដូចជា សមាគមពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែង រហូតទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការមួយនេះ។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណចំពោះសមាគមអានហ៊ួយនៅកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា តាមរយៈសមាគម អ.ម.ត ក៏ដូចជាសាកលវិទ្យាល័យអានហ៊ួយ ដែលតែងជួយសម្រួបសម្រួលដល់ការសិក្សា និងស្នាក់នៅរបស់និស្សិត អ.ម.ត ដោយយកចិត្តទុកដាក់គួរជាទីកក់ក្តៅ ។ លោកជំទាវបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ហើយក៏ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានស្នើឱ្យសមាគមអានហ៊ួយនៅកម្ពុជា បន្តសហការជិតស្និទ្ធជាមួយក្រុមការងារ អ.ម.ត ចិន និងសាកលវិទ្យាល័យអានហ៊ួយ ដើម្បីធ្វើយ៉ាងណាឱ្យការបញ្ជូននិស្សិតនៅដំណាក់កាលបន្ទាប់ សម្រេចទៅតាមផែនការដែលបានគ្រោងទុក និងសង្ឃឹមថានិស្សិត អ.ម.ត ដែលត្រូវបានជ្រើសរើសឱ្យទៅបន្តការសិក្សា នឹងទទួលបានការយកចិត្តទុកដាក់ និងបញ្ចប់ការសិក្សាដោយជោគជ័យគ្រប់ៗគ្នា ។
គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១១ សមាគម អ.ម.ត បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងក្របខណ្ឌក្រៅប្រទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិនមានចំនួន ១៨៦ នាក់ ក្នុងនោះមាននិស្សិតចំនួន ១៤៨ នាក់ កំពុងសិក្សា និងចំនួន ៣៨ នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


