ព័ត៌មានជាតិ
គយ នឹងដាក់ចេញវិធានការមួយចំនួន លើកកម្ពស់ការប្រកូតប្រជែងពាណិជ្ជកម្មនៅកម្ពុជា
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គ្រោងដាក់ចេញនូវវិធានការចាំបាច់នានា ជាមូលដ្ឋានសម្រាប់តួអង្គពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ការសិក្សារយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣នេះ ជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវបញ្ហាប្រឈមក្នុងការបំពេញបែបបទនៅគ្រប់ដំណាក់កាល។
លោកបានបន្តថា ដោយអនុវត្តតាមវិធានការកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបន្តកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីបំពេញបែបបទដែលមានលក្ខណៈសាមញ្ញ និងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅកាត់បន្ថយទាំងពេលវេលានិងចំណាយរបស់ធុរកិច្ចពាណិជ្ជកម្មនៅកម្ពុជា។

អង្គសិក្ខាសាលាកាលពីថ្ងៃទី ២៤ វិច្ឆិកា ក៏បានស្វែងយល់ពីដំណើរការបំពេញបែបបទបញ្ចេញទំនិញពីគយ និងដំណើរការផ្តល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណពាក់ព័ន្ធ និងការនាំចូលទំនិញ តាមរយៈបទបង្ហាញរបស់តំណាងអគរ និងតំណាងក្រសួង/ស្ថាប័នមួយចំនួន ដោយអ្នកជំនាញការរបស់រដ្ឋបាលគយជប៉ុន និងអ្នកជំនាញការរបស់អង្គការ JICA បានធ្វើបទបង្ហាញស្តីពីវិធីសាស្រ្ត និងបទពិសោធន៍នៃការអនុវត្តការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ។
សិក្ខាសាលានេះ គឺជាការចាប់ផ្តើមនៃដំណើរការសិក្សារយៈពេលបំពេញបែបទបញ្ចេញទំនិញលើកទី៤ ទាំងមូល ដែលការងារបន្ទាប់ គឺការប្រមូលទិន្នន័យនៅ អគរ និងតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សាឆ្នាំ២០២៣ ដែលរំពឹងថា នឹងផ្សព្វផ្សាយជាសាធារណៈនៅត្រីមាសទី១ ឆ្នាំ២០២៤៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


