ព័ត៌មានជាតិ
បុរសមកពីអាហ្រ្វិក តេស្តឆ្លងកូវីឌ ១៩ ពេលមកដល់កម្ពុជា
បុរសសញ្ជាតិនីហ្សេរីយ៉ា ០១ នាក់ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានសុខភាពសាធារណៈឆ្លងកូវីដ ១៩។ បុរសរងគ្រោះបានធ្វើដំណើរពីនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃ ០៨ កុម្ភៈ ២០២១។ ក្នុងយន្តហោះបុរសរងគ្រោះជិះធ្វើដំណើរជាមួយសរុបមានចំនួន ៤១ នាក់ រួមទាំងបុរសនីហ្សេរីយ៉ាដែលរកឃើញកូវីដ ១៩។ អ្នកដំណើរផ្សេងទៀត លទ្ធផលអវិជ្ជមាន។
បច្ចុប្បន្នបុរសរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
នៅព្រឹកនេះដែរ ពលករខ្មែរមកពីថៃ ០១ នាក់ទៀត ក៏រកឃើញមានវិជ្ជមានកូវីដ ១៩។ ស្រ្តីវ័យ ៤០ ឆ្នាំ មានលំនៅនៅខេត្តសៀមរាបបានធ្វើដំណើរមកពីប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃ ២៧ មករា ឆ្នាំ២០២១។ ការតេស្តលើកទីពីរស្រ្តីរូបនេះបង្ហាញវិជ្ជមានកូវីដ ១៩។ បច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
គិតត្រឹមព្រឹកថ្ងៃ ០៩ កុម្ភៈ ២០២១ កម្ពុជាប្រកាសមានអ្នកឆ្លងកូវីដ ១៩ សរុប ៤៧៨ នាក់ មានអ្នកជាសះស្បើយ ៤៥៧ នាក់ និងមិនមានករណីស្លាប់នោះទេ៕



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់