ព័ត៌មានជាតិ
អាណាព្យាបាលសិស្សនៅវិទ្យាល័យ សម្តេចតេជោហ៊ុន សែន សួង មិនសប្បាយចិត្តនឹងការយកថ្លៃភាស៊ីផ្ញើម៉ូតូសិស្ស
វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង រងការរិះគន់ពីមាតាបិតាសិស្សថា ការផ្ញើម៉ូតូដាក់ខាងក្រៅជាលក្ខណៈឯកជន ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារយ៉ាងខ្លាំង។ ហេតុនេះ គួរតែសាលារៀបចំកន្លែងទុកដាក់មធ្យោបាយសិស្សឲ្យបានត្រឹមត្រូវ ដូចសាលាដទៃក្នុងខេត្តត្បូងឃ្មុំ ដែលបានរៀបចំម៉ូតូដាក់ក្នុងសាលាទាំងអស់។

អាណាព្យាបាលសិស្សបានរៀបរាប់ឲ្យដឹងថា រាល់ថ្ងៃកូនៗរបស់គាត់ក្នុងម្នាក់ៗ ត្រូវចំណាយទៅលើការផ្ញើម៉ូតូ ក្នុងមួយខែៗមិនក្រោម២ម៉ឺន៥ពាន់រៀលនោះទេ ខណៈឆ្នាំទៅម៉ូតូ១គ្រឿងផ្ញើតែ៣០០រៀល ហើយឆ្នាំនេះឡើងថ្លៃជាងឆ្នាំទៅ ម៉ូតូផ្ញើតម្លៃ៥០០រៀលឯណោះ។ ពួកគាត់បានលើកឡើងទៀតថា កូនៗ ទៅរៀនភាគច្រើនបានយកម៉ូតូទៅផ្ញើផ្ទះឯកជននៅក្រៅសាលា ភារៈនេះបានធ្វើប៉ះពាល់ដល់អារម្មណ៍ពួកគាត់យ៉ាងធ្ងន់ធ្ងរ ដែលខុសពីវិទ្យាល័យគ្រប់បណ្តាស្រុកក្នុងខេត្ត ដោយពួកគាត់សូមឲ្យការផ្ញើមានស្តង់ដារតែមួយ ពោលគឺទុកម៉ូតូក្នុងសាលាតែម្តង។

លោក អាន សុខពៅ ជាគ្រូបង្រៀនមានផ្ទះនៅមុខវិទ្យាល័យបានបញ្ជាក់ថា ក្នុងម៉ូតូ១គ្រឿងយកតម្លៃ៥០០រៀលជាយូរឆ្នាំមកហើយ។ ចំណែកលោក កែវ រុន ជាគ្រូបង្រៀនបានបញ្ជាក់ឲ្យដឹងថា ម៉ូតូ១គ្រឿង គាត់យកតែ៣០០រៀលទេ តែសិស្សពេលគាត់អាប់លុយក្រដាស់១០០រៀលៗឲ្យក្មួយៗសិស្សានុសិស្សមិនយក ទើបយក៥០០រៀលតែម្តងទៅ។

លោក សេង ឌឿន នាយកវិទ្យាល័យសម្តេចតេជោហ៊ុន សែន សួង បានបញ្ជាក់ថា ពិតជាមានការផ្ញើម៉ូតូក្រៅសាលាមែន ហើយមាន ២ទៅ៣ កន្លែងឯណោះ ទន្លាប់បែបនេះ តាំងពីមុនគាត់មកគ្រប់គ្រងម្លេះ ហើយគាត់បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងនោះរួចហើយដែរ តែសិស្សថា ដាក់ខាងក្រៅជិតជាងខាងក្នុងសាលា ហើយរឿងថ្លៃផ្ញើម៉ូតូ សាលាឲ្យយកតម្លៃតែ៣០០រៀលទេ ខុសពីតម្លៃនេះលោកមិនបានដឹងទេ៕
អត្ថបទ៖ សាន វិឡែម




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


