ព័ត៌មានជាតិ
សភាពាណិជ្ជកម្មឌូបៃ សម្លឹងឃើញបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា
សភាពាណិជ្ជកម្មឌូបៃ បាននិងកំពុងសម្លឹងឃើញបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំសមាជិកជាន់ខ្ពស់ និងសភាពាណិជ្ជអន្តរជាតិនៅកម្ពុជា តំណាងក្រុមហ៊ុនពាក់ព័ន្ធសំខាន់ៗមួយចំនួន ជួបពិភាក្សាធុរកិច្ច ជាមួយលោក Marwan AlMarri នាយកតំបន់ប្រចាំអាស៊ី នៃសភាពាណិជ្ជកម្មឌូប៉ៃ និងសហការីមួយចំនួនតំណាងមកពីវៀតណាម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

បើតាមសភាពាណិជ្ជកម្ម គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដៃគូធុរកិច្ច វិនិយោគ នៅកម្ពុជា ពីសភាពាណិជ្ជកម្មឌូបៃ ជាពិសេសមកចែករំលែកអំពីសកម្មភាពបរិយាកាសធុរកិច្ច និងវិនិយោគ និងព័ត៌មានធុរកិច្ចផ្សេងៗ របស់ខ្លួន ជូនដល់សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា នឹងស្វែងយល់អំពីបិរយាកាសធុរកិច្ច និងវិនយោគនៅកម្ពុជាផងដែរ។
នៅក្នុងជំនួបពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង បានស្នើចំនួន៦ចំណុច រួមមាន៖
១.ពិធីចុះអនុស្សារណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មទាំងពីរ
២.ស្នើឱ្យមានការធ្វើដំណើរទស្សនកិច្ច ដែលរៀបចំការអញ្ជើញដោយសភាពាណិជ្ជកម្មឌូបៃ
៣.ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ធុរជន និងវិនិយោគិនទាំងពីរ ដោយផ្អែកលើវិស័យអាទិភាពរួម
៤.ស្នើសុំឱ្យមានកាលើកលែងពិសេសសម្រាប់ធុរជន ឬវិនិយោគិន ដែលកំពុងធ្វើសកម្មភាពធុរកិច្ច និងវិនយោគនានា ពីកម្ពុជា
៥.ស្នើឱ្យមានជើងហោះហើរប្រសើជាងមុនត្រង់មកកម្ពុជា
៦.ក្នុងកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ ក្នុងនាមប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា អញ្ជើថ្នាក់ដឹកនាំនិងសមាជិកសមាជិកា នៃសភាពាណិជ្ជកម្មឌូបៃ
ជាកាឆ្លើយតប សភាពាណិជ្ជកម្មឌូបៃ បានទទួលយកតាមការស្នើសុំរបស់អ្នកឧកញ៉ា គិត ម៉េង នឹងបន្តរក្សានូវទំនាក់ទំនងឲ្យមានប្រសិទ្ធភាព រវាងសភាពាណិជ្ជកម្មទាំងពីរ៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


