ព័ត៌មានជាតិ
ស្វាយកែវរមៀត១គីឡូ បានតែ ៥០០រៀល កសិករសំណូមពរឲ្យក្រសួងកសិកម្មជួយរកទីផ្សារ
ប្រជាកសិករត្អូញត្អែរថា ផ្លែស្វាយកែវរមៀតឆ្នាំនេះ នៅតែមានតម្លៃថោកលក់ចេញ១គីឡូ ថ្លៃតែ ៥០០ រៀលប៉ុណ្ណោះ កសិករសំណូមពរដល់ក្រសួងកសិកម្ម និងប្រមុខរាជរដ្ឋាភិបាលមេត្តាជួយរកទីផ្សារលក់ផ្លែស្វាយឲ្យមានលំនឹង ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាកសិករ។

លោកស្រី អ៊ុន សុផល អាយុ ៤៦ ឆ្នាំ ជាកសិករម្នាក់ដាំស្វាយចំនួន២ពាន់ដើម លើដី៥ ហិកតា ស្ថិតនៅក្នុងឃុំក្បាលទឹក ជាប់ព្រំប្រទល់ឃុំអមលាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ដើមស្វាយលោកស្រីគិតមកដល់ពេលនេះ មានអាយុ ៨ឆ្នាំហើយ។ ដោយឡែក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ លោកស្រីបានលក់ដើមស្វាយទាំងអស់ក្នុងចម្ការនេះ ម៉ៅឲ្យគេក្នុងតម្លៃមួយស្វាយ១ដើម៤ដុល្លារ ព្រោះថា ប៉ុន្មានឆ្នាំមុននេះ ផ្លែស្វាយមានតម្លៃថោកណាស់ គឺក្នុងមួយគីឡូថ្លៃតែ១០០រៀលប៉ុណ្ណោះ និងគ្មានអ្នកប្រមូលទិញទៅទៀត។ លោកស្រី បានបញ្ជាក់ឲ្យដឹងទៀតថា ស្វាយកែវរមៀតមាន២ប្រភេទគឺ ស្វាយនៅខ្ចី ដែលមានសំបកពណ៌ខៀវមានរសជាតិជូរ។ ចំណែក ផ្លែស្វាយ ដែលមានសំបកពណ៌លឿង មានរសជាតិជូរអែមឆ្ងាញ់ ដែលប្រជាពលរដ្ឋយើងចូលចិត្តហូបស្វាយកែវរមៀតសំបកពណ៌លឿងនេះជាងគេ នឹងបើលក់ក៏មានតម្លៃថ្លៃជាងស្វាយកែវរមៀតសំបកពណ៌ខៀវ ផងដែរ។

ដោយឡែក លោក ស្រឿន ថុន រស់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកទទួលទិញម៉ៅដើមស្វាយ នៅក្នុងចម្ការខាងលើនេះ នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈនេះ បាននិយាយតាមទូរសព្ទឲ្យដឹងដែរថា លោកបានទទួលទិញម៉ៅដើមស្វាយខាងលើនេះ យកមកលក់បច្ចុប្បន្ននេះ គឺបានដឹកយកនៅតាមផ្លូវប្រទេសវៀតណាម និងតាមផ្លូវទៅប្រទេសថៃ ក្នុងពេលនេះគឺ ១គីឡូលក់ចេញបានថ្លៃពី៤០០ ទៅ ៥០០រៀលតែប៉ុណ្ណោះ គឺមិនចំណេញឡើយ។ តែបើតម្លៃផ្លែស្វាយនៅទីផ្សារលក់បាន ក្នុង១គីឡូបានពី ៨០០ ទៅ ១០០០រៀលទើបចំណេញ។ ដូច្នេះហើយ រូបគាត់ សំណូមពរដល់ក្រសួងកសកម្ម ក្រសួងពាណិជ្ជកម្ម និងប្រមុខរាជរដ្ឋាភិបាល មេត្តាជួយរកទីផ្សារលក់ផ្លែស្វាយក្នុងស្រុកឲ្យមានលំនឹង ដើម្បីជួយទ្រទ្រង់ជីវភាពប្រជាកសិករជាអ្នកដាំស្វាយ និងលក់ផ្លែស្វាយក្នុងស្រុកផងចុះ។

លោក ស្រឿនខុន បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមកនៅក្នុងប្រទេសកម្ពុជា ក៏មានរោងចក្រកែច្នៃផ្លែស្វាយធ្វើជាទឹកស្វាយកំប៉ុង នឹងធ្វើជាដំណាប់លក់ចេញ ផងដែរ ប៉ុន្តែក្រុមហ៊ុនទាំងនោះមានរូបភាពតូចៗតែប៉ុណ្ណោះ មិនអាចប្រមូលទិញផ្លែស្វាយ ក្នុងស្រុកឲ្យអស់លទ្ធភាពនៅឡើយ ។ ដូចនេះហើយប្រជាកសិករ ដែលខិតខំដាំស្វាយនៅតែជួបការលំបាកនៅឡើយ។ ប្រសិនបើមានក្រុមហ៊ុនវិនិយោគទុនធំៗមកបង្កើតរោងចក្រកែច្នៃផលិតផលផ្លែស្វាយនាំចេញបានច្រើននោះ គឺប្រជាកសិករពិតជាមិនជួបការលំបាកក្នុងការលក់ដូរផ្លែស្វាយនោះឡើយ៕



អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


