ព័ត៌មានជាតិ
អ្នកលក់សាច់ជ្រូក ស្នើសុំសម្តេចតេជោអន្តរាគមន៍ឲ្យក្រសួងកសិកម្ម ទទួលខុសត្រូវក្នុងការកំណត់ក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកនៅក្នុងប្រទេសថៃ
Published
2 weeks agoon
By
Kang Tolaរាជធានីភ្នំពេញ ៖ ដោយសារតែកន្លងមកថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា បានធ្វើការកំណត់ក្រុមហ៊ុន ដែលមានសិទ្ធិអាចផ្គត់ផ្គង់សត្វជ្រូកក្នុងប្រទេសថៃ ឲ្យមានតែ១០ក្រុមហ៊ុនប៉ុណ្ណោះ ដោយពីមុនក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកមានរហូតដល់ទៅ៥៦ក្រុមហ៊ុនឯណោះ នេះបើតាមបញ្ជី (List) ឈ្មោះដែលអគ្គនាយកដ្ឋានបសុសត្វខាងថៃ ផ្ញើជូនមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា។

ដោយក្រុមហ៊ុនទាំង១០នៅខាងប្រទេសថៃនេះ សុទ្ធតែជាក្រុមហ៊ុនដែលមានដៃគូនៅខាងខ្មែរតែ១ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុន លឹម សៀវម៉ី កត្តានេះ ហាក់បីដូចជាឲ្យក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិផ្តាច់មុខតែម្នាក់ឯង ចំណែកក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណនាំចូលក្នុងស្រុកដទៃទៀត ត្រូវផ្អាកការនាំចូល ព្រោះក្រុមហ៊ុនខាងថៃ ដែលជាដៃគូខ្លួនពីមុនមក មិនត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជាដាក់ចូលទៅក្នុង List ផ្គត់ផ្គង់ដែលខ្លួនទទួលស្គាល់ឡើយ ហើយបើក្រុមហ៊ុនក្នុងស្រុកណាចង់បានជ្រូក ក្រុមហ៊ុននោះត្រូវតែទិញពី១០ ក្រុមហ៊ុនខាងថៃដែលកំណត់ (Set Up) ដោយអគ្គនាយកដ្ឋានសុខភាពសត្វរបស់កម្ពុជារួចហើយ ដោយខាងថៃលក់ច្បាប់ផ្គត់ផ្គង់តម្លៃ ១៣ដុល្លារ/ក្បាល ថ្លៃប្រើកូតារបស់ក្រុមហ៊ុនខ្លួន ហើយមកដល់ខាងខ្មែរ ត្រូវប្រើច្បាប់នាំចូលរបស់ក្រុមហ៊ុន លឹម សៀវម៉ី គឺត្រូវបង់លុយ១៧$/ក្បាលទៀត ដើម្បីទទួលបានជ្រូកយកមកលក់នៅលើទីផ្សារ កត្តាបូកតម្លៃកូតាផ្តាច់មុខបន្ថែមបែប នេះហើយទើបធ្វើឲ្យក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណនាំចូលមួយចំនួនផ្អាកដំណើរការទាំងស្រុង ហើយមាន ១ ឬ២ ក្រុមហ៊ុនប៉ុណ្ណោះ ដែលតស៊ូទិញពី១០ក្រុមហ៊ុនខាងថៃនោះ នូវបរិមាណបន្តិចបន្តួច ដើម្បីយកមកលក់កុំឲ្យតែដាច់ម៉ូយប៉ុណ្ណោះ កត្តានេះហើយ ដែលធ្វើឲ្យការផ្គត់ផ្គង់សត្វជ្រូកមិនបានគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាយើង ធ្វើឲ្យតម្លៃសាច់ជ្រូក ហក់ឡើងថ្លៃ១ទៅជា២ យ៉ាងគំហុកបែបនេះ។

នេះគឺជារឿងពិតដែលបានកើតឡើង ប្រជាពលរដ្ឋកម្ពុជាជាង១៦លាននាក់ ត្រូវហូបសាច់ជ្រូក ដែលតម្លៃមិនប្រក្រតីកាលពីប៉ុន្មានខែមុន តម្លៃជ្រូករស់នៅខាងថៃឡើងដល់៩០បាតជាងក្នុង១គីឡូ តែពេលនាំចូលមកដល់ខាងខ្មែរ សាច់ជ្រូកមានតម្លៃត្រឹមតែ ១៥០០០-១៧០០០រៀលប៉ុណ្ណោះ តែពេលថ្ងៃនេះតម្លៃជ្រូករស់នៅប្រទេសថៃធ្លាក់ចុះសល់តែ ៨០បាតប៉ុណ្ណោះក្នុង១គីឡូ តែតម្លៃសាច់ជ្រូកឡើងរហូតដល់ ២៥០០០-២៧០០០ រៀលក្នុង១ គីឡូទៅវិញ? កត្តានេះបានបង្ហាញថា ការលូកដៃកកូរកកាយកំណត់ក្រុមហ៊ុនផ្គត់ផ្គង់របស់ប្រទេសថៃ ពីសំណាក់អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បានធ្វើឲ្យការផ្គត់ផ្គង់សត្វជ្រូករស់ធ្លាក់ ចុះពីព្រោះក្រុមហ៊ុនទាំង១០នោះយកកូតាទៅដើរលក់ក្នុងតម្លៃថ្លៃរួម និងតម្លៃកូតាខាងខ្មែរទៀត ធ្វើឲ្យតម្លៃឡើងថ្លៃខ្ពស់ខ្លាំងពេកគ្មានក្រុមហ៊ុនណាហ៊ានទិញទើប ក្នុង១ថ្ងៃអាចចាប់ជ្រូកនាំចូលបានតែ ១០០០ ក្បាលទៅ២០០០ក្បាលប៉ុណ្ណោះ ដែលតម្រូវការជាក់ស្តែង គឺយើងត្រូវការរហូតដល់ទៅ៥០០០-៦០០០ក្បាលក្នុង១ថ្ងៃបន្ថែមពីលើការផ្គត់ផ្គង់ ដោយកសិករនៅក្នុងស្រុកទើបគ្រប់គ្រាន់សម្រាប់បំពេញនូវតម្រូវការនៅលើទីផ្សារ។
តើ ១០ ក្រុមហ៊ុនដែលអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ជ្រើសរើសនោះជាក្រុមហ៊ុនដូចម្តេច? ចំលើយគឺ ១០ក្រុមហ៊ុនទាំនោះ គឺសុទ្ធសឹងតែជាក្រុមហ៊ុនផ្គត់ផ្គង់ការនាំចេញដូចបណ្តាក្រុមហ៊ុនដទៃៗឯទៀតផងដែរ ហើយមានក្រុមហ៊ុនខ្លះទើបតែបង្កើតឡើងថ្មីៗនាចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះប៉ុណ្ណោះ ពុំដែលទាំងមានបទពិសោធន៍អ្វីបន្តិចទាល់តែសោះ។
តើអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បាន Set Up ក្រុមហ៊ុនទាំង១០នោះ ដោយប្រើបច្ចេកទេសជំនាញយ៉ាងដូចម្តេច ?
ចំលើយ ៖ អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា បានដាក់លក្ខខណ្ឌចំនួន១២ចំណុចឲ្យទៅអគ្គនាយកដ្ឋានបសុសត្វខាងថៃ ដោយលក្ខខណ្ឌទី១ ដល់លក្ខខណ្ឌទី១១ គឺអគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ចម្លងមកទាំងស្រុងពីលិខិត Vaccine ដែលថៃបាន ចេញជូនដល់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ដែលនាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ចំណុចទាំង១១នេះឲ្យតែក្រុមហ៊ុនថៃទាំងឡាយណា ដែលធ្លាប់នាំឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម គឺមានដូចគ្នាទាំងអស់។

តើអ្វីទៅជាលក្ខខណ្ឌទី១២ របស់បសុសត្វកម្ពុជា ?
ចំលើយ ៖ អគ្គនាយកដ្ឋានសុខភាពសត្វកម្ពុជា ទាមទារធ្វើចត្តាឡឺស័កសត្វនៅមាត់ច្រកព្រំដែន តែខាងអគ្គនាយកដ្ឋានបសុសត្វថៃបានពន្យល់ថា ការធ្វើចត្តាឡឺស័កសត្វជ្រូកនៅក្នុងប្រទេសថៃ គឺគេធ្វើផ្ទាល់នៅនឹងកសិដ្ឋានតែម្តង មុនពេលចាប់នាំចេញដោយពុំចាំបាច់ធ្វើនៅនឹងមាត់ច្រកទៀតនោះទេ ព្រោះជៀសវាងភាពរញ៉េរញ៉ៃនៅមាត់ច្រកព្រំដែន ក៏ដូចជាការជួយសម្រួលដល់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយ។
សរុបមក ៖ បើតាមគោលការណ៍ដែលអគ្គនាយកដ្ឋានបសុសត្វកម្ពុជាទាមទារនោះ មុនពេលអនុញ្ញាតិឲ្យសត្វជ្រូកចូលមកក្នុងប្រទេសកម្ពុជាបាន គឺក្រុមហ៊ុនផ្គត់ផ្គង់ត្រូវផ្តល់ឯកសារសំខាន់ៗចំនួន៣សន្លឹកមកក្រុមហ៊ុននាំចូលរួមមាន៖ ១-លិខិតបញ្ជាក់សុខភាពសត្វជ្រូក, 2-លិខិតចាក់ Vaccine និង 3- លិខិតបញ្ជាក់ពីការធ្វើ ចត្តាឡឺស័កនៅនឹងព្រំដែនដូចគ្នានឹងលិខិតខាងថៃផ្តល់ទៅវៀតណាមផងដែរ។ ប៉ុន្តែបច្ចេកទេសនេះត្រូវបានខាងថៃបដិសេធ រហូតមកដល់ពេលនេះក្រុមហ៊ុនផ្គត់ផ្គង់ទាំង១០ ដែលបសុសត្វកម្ពុជាជ្រើសរើសនោះ ប្រើប្រាស់តែលិខិតបញ្ជាក់សុខភាពសត្វតែ១សន្លឹកប៉ុណ្ណោះ គឺជ្រូកអាចឆ្លងដែនចូលមកកម្ពុជាបានគោលការណ៍ទាំង១២ ចំនុចរបស់បសុសត្វកម្ពុជាអនុវត្តន៍មិនបាននោះទេ ជាក់ស្តែង១០ក្រុមហ៊ុននោះក៏មិនដែលធ្វើចត្តាឡឺស័ក សត្វជ្រូកនៅនិងមាត់ច្រកអីដែរ គឺយកទីលាននោះសម្រាប់ធ្វើទីចតរថយន្ត ប្តូរជ្រូកពីឡានដឹកជ្រូកមកពីកសិដ្ឋាន និងចូលមួយទៅឡានមួយទៀត សំរាប់នាំចូលមកប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ប្រសិនបើធ្វើបែបនេះដដែល ចាំបាច់ទៅកំណត់ក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងប្រទេសគេធ្វើអី ព្រោះក្រុមហ៊ុនជាង ៥៦ក្រុមហ៊ុនសុទ្ធតែធ្លាប់មាន បទពិសោធន៍ផ្គត់ផ្គង់ទៅវៀតណាម និងមានគ្រប់លក្ខខណ្ឌទាំងអស់ដូចគ្នា ឬមួយការកំណត់នេះគ្រាន់តែចង់ឲ្យក្រុមហ៊ុនខាងខ្មែរមួយនោះទទួល បានជ្រូកផ្តាច់មុខតែម្នាក់ឯងនោះទេ? កត្តានេះហើយដែលធ្វើអោយការផ្គត់ផ្គង់ជ្រូកធ្លាក់ ចុះមិនគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ ហើយធ្វើឲ្យតម្លៃសាច់ជ្រូកលើទីផ្សារឡើងថ្លៃខ្ពស់កប់ពពក ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា១៦លាននាក់ ព្រោះតែការហូបសាច់ជ្រូកនូវតម្លៃខ្ពស់ខុសប្រក្រតី។
សូមជូនតម្លៃសាច់ជ្រូកដែលផ្គត់ផ្គង់ដោយកសិដ្ឋាន CP នៅក្នុងប្រទេសថៃ តម្លៃត្រឹមតែ ៨០បាត/គីឡូក្រាម គឺស្មើនឹង១០៥០០រៀល/គីឡូក្រាម។
សូមភ្ជាប់ជូននូវតារាងបញ្ជីឈ្មោះក្រុមហ៊ុនទាំង៥៦ ដែលធ្លាប់ទទួលបានការអនុញ្ញាតឲ្យនាំចូលជ្រូកមកកម្ពុជា តែពេលនេះក្រសួងកំណត់យកតែ១០ក្រុមហ៊ុនវិញ៖








You may like
-
ក្រសួងកសិកម្ម បន្តអនុញ្ញាតឲ្យនាំចូលត្រី៤ប្រភេទពីវៀតណាមឡើងវិញ
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជម្រាបជូនដំណឹងដល់អ្នកដាំដុះដំណាំស្វាយទាំងអស់រួសរាន់ចុះបញ្ជីដាំស្វាយ
-
ទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងនេះបាន ពលរដ្ឋត្រូវគោរពគោលការណ៍ ៧ ចំណុច
-
តម្លៃត្រីគ្រប់ប្រភេទ មានការកើនឡើង ខណៈក្រសួងកសិកម្មផ្អាកការនាំចូលពីខាងក្រៅប្រទេស
-
ក្រសួងកសិកម្មគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្មនាពេលខាងមុខនេះ
-
ក្រសួងកសិកម្ម ចុះដោះស្រាយបញ្ហាពងទាធ្លាក់ថ្លៃ នាំទាំងក្រុមហ៊ុនធានារកទីផ្សារលក់ឲ្យបានថ្លៃទៀត
ចុច Like Facebook កម្ពុជាថ្មី

កូនដំរីមួយក្បាល បានកើតនៅតំបន់ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងស្រុកថ្មបាំង

ក្រសួងសុខាភិបាលបញ្ជាក់ថា ពុំមានជនជាតិចិនរត់ចេញពីមណ្ឌលចត្តាឡីស័កដូចបណ្ដាញសង្គមផ្សព្វផ្សាយឡើយ

ផឹកស្រាស្រវឹង ទាស់សំដីតិចតួចទាញចបកាប់សម្លាប់ឪពុកបង្កើត

បុរសម្នាក់ឆ្លងកូវីដបានទៅចូលរួមមង្គលការក្មួយនៅកំពង់ចាម

រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកកាស៊ីណូ ឆាង ឆឹងអ៊ីឡឹឆឺង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ15 hours ago
វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ព័ត៌មានអន្ដរជាតិ1 week ago
លង់ស្នេហ៍រូបថតលើប្រូហ្វាល់ហ្វេសប៊ុក ចាញ់បោក៦ខែអស់លុយមិនចេះតិច
-
ព័ត៌មានអន្ដរជាតិ1 week ago
ទីបំផុត ចិន ដាច់ចិត្តទម្លាយតួលេខទាហានដែលស្លាប់ ក្នុងការប៉ះទង្គិចជាមួយឥណ្ឌានៅព្រំដែនជម្លោះ
-
ព័ត៌មានអន្ដរជាតិ4 days ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ជីវិតកម្សាន្ដ6 days ago
មិនដល់១ឆ្នាំផង ហង្សមាសរបូតតារាចម្រៀងល្បីដល់ទៅ២រូបពីចេញទ្រនំខ្លួន
-
ព័ត៌មានជាតិ6 days ago
ទីតាំងអាជីវកម្ម១៣ កន្លែងត្រូវអាជ្ញាធរបិទបណ្តោះអាសន្ន ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ
-
ព័ត៌មានជាតិ7 days ago
ផ្ទុះឆ្លងមួយព្រឹក ៣២ ករណី តម្រុយចេញពីអ្នកសុំសិទ្ធិចេញទៅក្រៅប្រទេស
-
ព័ត៌មានជាតិ5 days ago
សង្ស័យបុគ្គលិកភោជនីយដ្ឋាន នៅក្រុងតាខ្មៅ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ