ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ស្មារតី ២ ធ្នូ មានគោលដៅធ្វើឲ្យ កម្ពុជា អភិវឌ្ឍន៍ឆ្ពោះទៅមុខ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សង្កត់ធ្ងន់ថា ស្មារតី ២ ធ្នូ សំដៅដល់ការប្រមូលផ្ដុំយុវជនមានឆន្ទៈរួមគ្នា ហ៊ានលះបង់ផលប្រយោជន៍ខ្លួនឯងដើម្បីជាតិ ក្នុងគោលដៅធ្វើឲ្យប្រទេសមានការអភិវឌ្ឍឆ្ពោះទៅមុខ។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សង្កត់ធ្ងន់បែបនេះ ក្នុងឱកាស ឯកឧត្ដម អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ ស.ស.យ.ក បម្រើការនៅទីស្ដីការគណៈរដ្ឋមន្ត្រីចំនួន ៧៧ រូប នាអគារ The Kampusកាលពីរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ទោះបី ៤៥ ឆ្នាំ កន្លងផុតទៅ ប៉ុន្តែស្មារតី ២ ធ្នូ នៅតែរក្សាបានយ៉ាងរឹងមាំ។ ឯកឧត្ដម សង្កត់ធ្ងន់ថា «ស្មារតី ២ ធ្នូ សំដៅដល់ការប្រមូលផ្ដុំយុវជនដែលមានឆន្ទៈរួមគ្នា ហ៊ានលះបង់ផលប្រយោជន៍ខ្លួនឯងដើម្បីជាតិ ក្នុងគោលដៅធ្វើឲ្យប្រទេសមានការអភិវឌ្ឍឆ្ពោះទៅមុខ»។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ក្នុងន័យខាងលើនេះ ឯកឧត្ដម ចង់បង្ហាញសមាជិក-សមាជិកា និងសាធារណជន ជ្រាបច្បាស់ពីសកម្មភាពតូចៗ ដែល ស.ស.យ.ក បានរៀបចំ វាគឺជាផ្នែកមួយធ្វើឲ្យប្រជាជននៅរួមគ្នា និងមានភាពស្និទ្ធស្នាលជាមួយគ្នា ដើម្បីសង្គមមួយថែរក្សាបាននូវសាមគ្គីភាព ឯកភាព នូវសុខដុមនីយកម្ម ការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ទាំងអស់នេះ មិនមែនកើតឡើងដោយឯកឯងទេ តែត្រូវការចាំបាច់ការរៀបចំសកម្មភាព និងរំលឹកជាប្រចាំ៕
អត្ថបទ ៖ ពិសី




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ