ព័ត៌មានជាតិ
ស្ថានទូតជប៉ុន បានរៀបចំពិធីបិទព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានរៀបចំពិធីជប់លៀងបិទព្រឹត្តិការណ៍ខួបលើកទី៧០ នៃទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា-ជប៉ុន ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក សុខ ចិន្តាសោភា ប្រមុខការទូតកម្ពុជា និងលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

ថ្លែងមតិស្វាគមន៍ក្នុងឱកាសនោះ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងជាសហប្រធានគណៈកម្មការប្រតិបត្តិជប៉ុនសម្រាប់ខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន បានថ្លែងអំណរគុណដោយស្មោះចំពោះគ្រប់ភាគីទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពេញមួយឆ្នាំនេះ ដើម្បីរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។
លោកឯកអគ្គរាជទូត បញ្ជាក់ថា ការខិតខំទាំងនេះហើយបាននាំឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុន ត្រូវបានឈានទៅមុខមួយកម្រិតទៀត ពោល គឺឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំនេះ។ លោក ថា ភាពជាដៃគូថ្មីនេះ ត្រូវបានចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរសារអបអរសាទររវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី៩ ខែមករា ដែលជាកាលបរិច្ឆេទនៃការបង្កើតទំនាក់ទំនងការទូត។

បើតាមសុន្ទរកថារបស់លោកឯកអគ្គរាជទូតជប៉ុន ខួបលើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានប្រារព្ធឡើងដោយមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗជាច្រើនប្រមាណជាង ៧០ព្រឹត្តិការណ៍នៅកម្ពុជា។ លោក បានបន្តថា ព្រឹត្តិការណ៍ទាំងនេះ ត្រូវបានប្រារព្ធឡើងពេញមួយឆ្នាំ ហើយមនុស្សជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ ដោយតាមរយៈព្រឹត្តិការណ៍នេះ បានជំរុញការយល់ដឹងពីគ្នាទៅវិញទៅមកកាន់ច្បាស់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាងពេល ណាៗទាំងអស់។

តែយ៉ាងណាក៏ដោយ លោកទូត បានសង្កត់ធ្ងន់ថា ការពង្រីងនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ច្បាស់ណាស់នឹងមិនបញ្ចប់ត្រឹមនេះទេ ផ្ទុយទៅវិញ កម្ពុជា និងជប៉ុន ត្រូវតែកសាងសមិទ្ធិផលក្នុងឆ្នាំនេះ និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរបន្ថែមទៀតក្នុងរយៈពេល១០ឆ្នាំខាងមុខ និងលើសពីនេះទៀត៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


