ព័ត៌មានជាតិ
អ្នកផ្ទុកមេរោគអេដស៍ជាង២ម៉ឺននាក់ ទទួលបានបណ្ណមូលនិធិសមធម៌ ពីរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានអះអាងថា រហូតមកដល់ពេលនេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង២ម៉ឺននាក់ក្នុងចំណោមអ្នកទទួលបានសេវាព្យាបាល ជាង ៦៧ ០០០នាក់ទទួលបានបណ្ណមូលនិធិសមធម៌ពីរាជរដ្ឋាភិបាលសម្រាប់ប្រើប្រាស់សេវាសុខាភិបាលដោយមិនបង់ប្រាក់។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៩ ធ្នូ នេះថា តាមការសិក្សាឆ្នាំ២០២២កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦ ០០០នាក់។ ក្នុងនោះអ្នកបានចូលក្នុងប្រព័ន្ធបង្ការ ព្យាបាល ថែទាំបន្តនៅតាមទីតាំងទាំង ៧៣ កន្លែងនៅទូទាំងប្រទេសមានចំនួន ៦៧ ៣៨៣នាក់។

លោកអគ្គលេខាធិការបានបន្តទៀតថា គិតត្រឹមថ្ងៃទី៥ ខែធ្នូ ២០២៣មាន អ្នកផ្ទុកមេរោគអេដស៍ដែលកំពុងស្ថិតក្នុប្រព័ន្ធបង្ការ ព្យាបាល ថែទាំបន្ត ចំនួន ២០ ៣៧៩ បានចុះបញ្ជីទទួលបានបណ្ណមូលនិធិសមធម៌ និងនៅសល់ប្រមាណជាង ៤៧ ០០០នាក់ទៀតនៅមិនទាន់បានចុះបញ្ជីនៅឡើយទេហើយក្រុមការងារនឹងបន្តចុះបញ្ជីជាបន្តបន្ទាប់ដោយកិច្ចការចុះបញ្ជីទទួលបានបណ្ណមូលនិធិសមធម៌ ទើបចាប់ផ្តើមឱ្យអនុវត្តហើយសម្ភារៈដែលប្រើប្រាស់សម្រាប់ធ្វើបណ្ណមិនទាន់មានបំពាក់នៅគ្រប់កន្លែងផ្តល់សេវាបង្ការ ព្យាបាល ថែទាំបន្តនៅឡើយ។
លោកអគ្គលេខាធិការបានបន្ថែមថាការបំពាក់សម្ភារៈ នឹងត្រូវបន្តធ្វើជូនគ្រប់កន្លែងនាពេលខាងមុខឆាប់ៗនេះ ដែលអាចឱ្យយើងចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌ជូនបងប្អូនអ្នកផ្ទុកមេរោគអេដស៍ដែលស្ថិតក្នុងប្រព័ន្ធបានទាំងអស់គ្នា។

យ៉ាងណាក៏ដោយ លោកអគ្គលេខាធិការបានបញ្ជាក់ថាក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍៧៦ ០០០ នាក់ក្នុងនោះអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២ ០០០នាក់មិនទាន់បានចូលក្នុងប្រព័ន្ធបង្ការ ព្យាបាល ថែទាំបន្តនិងមិនអាចមានព័ត៌មានសម្រាប់ចុះបញ្ជីទទួលបានបណ្ណមូលនិធិសមធម៌ទេ។
លោកអគ្គលេខាធិកាសូមអំពាវនាវដល់បង ប្អូន ដែលសង្ស័យថាបានប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមអញ្ជើញប្រញាប់មកធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឆាប់បានទទួលការព្យាបាលនៅទីតាំងទាំង ៧៣ កន្លែង នៅទូទាំង២៥ រាជធានី ខេត្ត និងបានចុះបញ្ជីទទួលបានបណ្ណមូលនិធិសមធម៌ដើម្បីទទួលបាននូវសេវាព្យាបាលដោយឥតបង់ប្រាក់ដោយយកមកភ្ជាប់ជាមួយនូវឯកសារតម្រូវ មួយក្នុងចំណោមទាំងបី រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថាតាមការសិក្សាឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងជំងឺអេដស៍ថ្មីប្រមាណ ១ ៤០០ ក្នុង១ឆ្នាំឬស្មើ៤នាក់ក្នុង១ថ្ងៃនិងមានអ្នកស្លាប់ប្រមាណ ១ ១០០ នាក់ក្នុង១ឆ្នាំ ឬ៣នាក់ ក្នុង១ថ្ងៃក្នុងនោះមាន ៨៣% នៃអ្នកឆ្លងថ្មីនៃមេរោគអេដស៍គឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ ដែលរួមមានក្រុមបុរសរួមភេទជាមួយបុរស(MSM)ក្រុមបំប្លែងភេទ (TG) អាយុពី១៥-២៤ឆ្នាំក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត (EW) និងអ្នកប្រើប្រាស់គ្រឿងញៀន (PWUD/PWID)៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


