ព័ត៌មានជាតិ
គិតត្រឹមព្រឹកនេះ មានអភិបាលរាជធានីខេត្តចំនួន២០នាក់បានចាក់វ៉ាក់សាំងកូវីដ១៩នៅពេទ្យរុស្សី
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឲ្យដឹងនៅមុននេះបន្តិចថានៅព្រឹកនេះមានអភិបាលនៃគណៈអភិបាលខេត្តចំនួន២០នាក់បានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

លោកសាស្ត្រាចារ្យបានបន្តថាក្នុងចំណោម២០នាក់នៅមាន១៨នាក់ជាបុរស និង២នាក់ជាស្ត្រី។ លោកសាស្ត្រាចារ្យបានបន្តទៀតថា នៅពេលរសៀលនឹងមានអភិបាលនៃគណៈអភិបាលខេត្តមកចាក់ជាបន្តបន្ទាប់ ព្រោះថាពួកគាត់មិនបានមកចុះឈ្មោះមុនទេ ពោលគឺគាត់អញ្ជើញមកចាក់វ៉ាក់សាំង តែម្តង។
លោកសាស្ត្រាចារ្យបានបន្ថែមថា៖ “មានអភិបាលនៃគណៈអភិបាលខេត្តមួយចំនួនបានតេទូរស័ព្ទទំនាក់ទំនងមកខ្ញុំជាហូហែលរួចហើយបគាត់ថានឹងមកចាក់ប៉ុន្តែមិនដឹងពីចំនួនច្បាស់លាស់នោះទេ”។
លោកសាស្ត្រាចារ្យបានពន្យល់ពីដំណើរការចាក់វ៉ាក់សាំងនេះថា ជាជំហានដំបូងត្រូវពិនិត្យសុខភាពអ្នកមកចាក់វ៉ាក់សាំង តើមានជំងឺប្រចាំកាយដែរ ឬយ៉ាងណា រួចហើយចាក់វ៉ាក់សាំង។ ពេលចាក់រួចហើយតម្រូវឲ្យគាត់ត្រូវសម្រាក៣០នាទីនៅបន្ទប់រង់ចាំដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាព បើមិនមានមានបញ្ហាអ្វីទេទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញបានដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត។

គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១នេះ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតដែលអាចទាក់ទងលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យព្រះអង្គឌួង ទាក់ទងលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨ សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោកសាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨ សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងនៅមន្ទីរពេទ្យកុមារជាតិ អាចទាក់ទងលោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ដែលមានលេខទូរស័ព្ទ០១១ ៨១១ ១៣២ សម្រាប់អ្នកសារព័ត៍មាន៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់