ព័ត៌មានជាតិ
ការដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនតាមគ្រឹះស្ថានសិក្សា ដើម្បីលើកកម្ពស់ វិស័យអប់រំគ្រប់មជ្ឈដ្ឋាន
ក្រសួងអប់រំដាក់ឱ្យអនុវត្តស្តង់ដាសាលារៀននៅក្នុងឆ្នាំសិក្សាថ្មី២០២៣-២០២៤នៅតាមគ្រឹះស្ថានសិក្សានេះគឺដើម្បីលើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្សគ្រប់មជ្ឈដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យអប់រំក្រសួងអប់រំយុវជននិងកីឡា។

លោកស្រីបានបន្តថា ការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនស្របទៅនឹងទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលស្តីពីការពង្រឹងអភិបាលកិច្ច ការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាក្រៅម៉ោង និងកិច្ចសហការជាមួយសហគមន៍ត្រូវបានដាក់ឱ្យអនុវត្ត។
ក្នុងសូចនាទាំងអស់ដែលបានកំណត់ ក្រសួងក៏បានកំណត់ឱ្យប្រើប្រាស់ផងដែរនូវតេស្តស្តង់ដារ ដែលចេញពីធនាគារសំណួររបស់ក្រសួងទាំងក្នុងការប្រឡងប្រចាំខែ និងប្រឡងឆមាស។ ដូច្នេះការអនុវត្តទិសដៅ និងសូចនាករនេះ នឹងផ្តល់ផលជះដល់ការសិក្សារបស់សិស្សក៏ដូចជារក្សានូវតម្លាភាពក្នុងការអប់រំ ក៏ដូចជារង្វាយតម្លៃការសិក្សាតាមសាលារៀន។
គួរបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡាបានដាក់ឱ្យអនុវត្តស្ដង់ដារ សាលារៀនគំរូចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា និងពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី និងការចូលរួមអនុវត្ត “យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម “ដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤នេះ រួមមាន ១.ការលើកកម្ពស់អភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំជាដើម។
សម្រាប់សឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំបានបើកបវេសនកាលជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ និងបញ្ចប់ទៅវិញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ តាមកាលបរិច្ឆេទដូចខាងក្រោម ដោយវិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤និងមហាវិស្សមកាល ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


