ព័ត៌មានជាតិ
ភ្ញៀវទេសចរមួយរូបហៅខេត្តបាត់ដំបងប្រៀបដូចជាឋានសួគ៌ ជាឱសថព្យាបាលជំងឺពីធម្មជាតិ
ខេត្តបាត់ដំបង គឺជាខេត្តមួយមានការល្បីល្បាញលើវិស័យកសិកម្មនិងវិស័យទេសចរណ៍។ វិស័យទេសចរណ៍ខេត្តមួយនេះបានស្រូបយកកំណើនភ្ញៀវទេសចរក្នុងនិងក្រៅស្រុក មានការកើនឡើងជាបន្តបន្ទាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ។
លោក ចំរើន ដែលរស់នៅខេត្តបន្ទាយមានជ័យតែងតែធ្វើដំណើរជាមួយគ្រួសារមកកម្សាន្តក្នុងខេត្តបាត់ដំបង។ លោកបានបង្ហាញចំណាប់អារម្មណ៍ទឹកដីខេត្តបាត់ដំបងសំបូរតំបន់កម្សាន្តច្រើនទាំងធម្មជាតិនិងកែច្នៃ។
ដោយសារសក្តានុពលទេសចរណ៍ខេត្តបាត់ដំបងដែលពិបាករកតំបន់ណាផ្ទឹមបាន លោកប្រៀបខេត្តបាត់ដំបងដូចជាឋានសួគ៌សម្រាប់ការដើរកម្សាន្ត ហើយជាឱសថធម្មជាតិដែលអាចដោះបន្ទុកដល់អ្នកជំងឺឲ្យធូរស្រាល។


«ខ្ញុំគិតថា អ្នកមកកម្សាន្តជាច្រើនទៀតក៏ពួកគេយល់ឃើញដូចខ្ញុំដែរ ទើបធ្វើខេត្តបាត់ដំបងទាញយកកំណើនភ្ញៀវច្រើនហើយម្ហូបអាហារក៏សំបូរបែបហើយមានរស់ជាតិឆ្ងាញ់»។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា កត្តាដែលធ្វើឲ្យខេត្តបាត់ដំបង ស្រូបយកកំណើនភ្ញៀវច្រើនដោយសារតែខេត្តបាត់ដំបង សម្បូរទៅដោយតំបន់គោលដៅទេសចរណ៍បែបធម្មជាតិ និងកែច្នៃយ៉ាងសំបូរបែប។ ហើយអ្វីដែលមានការទាក់ទាញជាងនេះទៀតគឺការជិះណូរី រួមមានម្ហូបអាហារបែបស្នាដៃអ្នកបាត់ដំបង ហើយតម្លៃក៏ សមរម្យ និងការស្នាក់នៅមានសណ្ឋាគារប្រកបដោយផាសុខភាព អ្នកបំរើរួសរាយរាក់ទាក់ ប្រកបដោយសុវត្ថិភាព យ៉ាងកក់ក្តៅ។


លោកបន្តថា ក្នុងខេត្តបាត់ដំបងសម្បទាទ្រទ្រង់វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបងរួមមាន÷ សណ្ឋាគារមានចំនួន ៤៨ ផ្ទះភ្ញៀវចំនួន ១០២ ផ្ទះស្នាក់ ០៣ សាលប្រជុំ ២២ ភោជនីដ្ឋាន ២១៥ បៀហ្កាឌិន ០១ រង្គសាល ០២ ខារ៉ាអូខេ ២៧ ម៉ាស្សានិងស្ប៉ា ០៦ និងទីភ្នាក់ងារទេសចរណ៍ចំនួន ០២ ផង។
ខេត្តបាត់ដំបង មានរមណីយដ្ឋានទេសចរណ៍ចំនួន ២២ ទីតាំង ក្នុងនោះសហគមន៍ និងអេកូទេសចរណ៍មាន ០៤ ទីតាំង សារមន្ទីរមាន ០២ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង កសិទេសចរណ៍មាន ០៤ ទីតាំង សរុបគោលដៅមាន ១១៥ ទីតាំង។
ខេត្តបាត់ដំបង ស្ថិតនៅភាគពាយ័ព្យនៃប្រទេសមានចំងាយ ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងកើតជាប់ខេត្តពោធិសាត់និងបឹងទន្លេសាប ខាងលិចជាប់ខេត្តប៉ៃលិននិងប្រទេសថៃ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូង ជាប់ខេត្តពោធិ៍សាត់ ដោយទិសភាគខាងលិចមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែង ១៤៤,៨គីឡូម៉ែត្រ ដែលជាប់ខេត្ត ច័ន្ទបុរី ត្រាត និង ស្រះកែវ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


