ព័ត៌មានជាតិ
ក្រសួងការងារ បង្ហាញកិច្ចការសំខាន់ ៦ ចំណុច ក្នុងទិវាពលករទេសន្តរប្រវេសក៍អន្តរជាតិ
នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នេះ គឺជាខួបលើកទី ២៤ នៃទិវាពលករទេសន្តរប្រវេសក៍អន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងមូលបទការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ទន្ទឹមនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ពីកិច្ចការសំខាន់ចំនួន ៦ ចំណុច ដែល ក្រសួង បានធ្វើដើម្បីភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាកំពុងបម្រើការងារនៅបរទេស។ នេះបើយោងតាមការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នេះ។

កិច្ចការសំខាន់ៗ ទាំង ៦ នោះ រួមមាន ៖ ទី១.ការពង្រឹងសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជា ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្ដាប្រទេសគោលដៅ ដើម្បីជួយបង្កភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ទី២.ការបន្តពង្រឹងយន្តការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។ ទី៣.ការផ្ដល់ការគាំទ្រ និងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យ និងការជួបសួរសុខទុក្ខជាប្រចាំ។ ទី៤.ការជួយអន្តរាគមន៍សម្របសម្រួលពលករ និងដោះស្រាយបញ្ហាជាទូទៅរបស់ពលករជួបការលំបាកដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរណាម្នាក់មានបញ្ហាទុក្ខលំបាកដោយគ្មានការដឹងឮ ឬអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាឡើយ។ ទី៥.ការចូលរួមសម្របសម្រួល និងផ្ដល់ជំនួយជាថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករដែលជួបការលំបាកនូវប្រទេសថៃក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ជាការបង្ហាញពីសមានចិត្ត និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋរបស់ខ្លួន មិនថានៅប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ។ ទី៦.ការផ្ដួចផ្ដើមឲ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។ នេះគឺជាចំណុចសំខាន់បំផុតមួយ ដើម្បីឲ្យពលរដ្ឋកម្ពុជា និងតំបន់អាស៊ាន អាចទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមក្នុងតំបន់ បើទោះពលរដ្ឋម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។ ត្រង់ចំណុចនេះ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បានសម្រេចបានសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។ ទាំងនេះ គឺជាចំណុចសំខាន់ៗ ដែលក្រសួងការងារ ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងជួយប្រជាពលរដ្ឋរបស់ខ្លួនកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែមទៀត។

គិតត្រឹមឆ្នាំ ២០២៣ ពលករទេសន្តរប្រវេសក៍កម្ពុជា មានប្រមាណ ១.៣ លាននាក់ កំពុងធ្វើការនៅប្រទេសធំៗ មួយចំនួនដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សិង្ហបុរី និងបណ្ដាប្រទេសមួយចំនួនទៀត៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


