ព័ត៌មានជាតិ
អ្នកនាំពាក្យណែនាំកុំឲ្យគ្រូបង្រៀនយកម៉ោងរដ្ឋទៅបើកគួរយកលុយពីសិស្ស
អ្នកនាំពាក្យក្រសួងអប់រំបានណែនាំដល់គ្រូបង្រៀនមិនត្រូវយកម៉ោងផ្លូវការ (ម៉ោងរដ្ឋ) ទៅបើកបង្រៀនគួរហើយទាមទារប្រាក់កម្រៃ ដាក់សំពាធ ឬ គាបសង្កត់សិស្សឱ្យរៀនគួរជាមួយខ្លួន។

ការលើកឡើងក្រោយមានគ្រូបង្រៀនមួយចំនួនយកម៉ោងរដ្ឋទៅបើកបង្រៀនគួរ ហើយទារប្រាក់កម្រៃពីសិស្ស ហើយថែមទាំងដាក់សម្ពាធឲ្យសិស្សឲ្យរៀនគួរជាមួយខ្លួនថែមទៀតផង។
លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានគូសបញ្ជាក់ថា ការយកម៉ោងផ្លូវការ (ម៉ោងរដ្ឋ) ទៅបង្រៀនគួរអាចប៉ះពាល់ដល់លទ្ធផលសិក្សារបស់សិស្ស។
ទាក់ទងការបើកគួរបន្ថែមរបស់គ្រូនៅតាមសាលារដ្ឋ ដែលតាមអាណាព្យាបាលមួយចំនួនថាបានប៉ះពាល់ដល់ការសិក្សារបស់សិស្ស ព្រោះមានគ្រូមួយចំនួនតូចបានបង្ខំឱ្យសិស្សរៀនគួរ ហើយគ្រូខ្លះមិនបង្ខំសិស្សទេតែពេលប្រឡងប្រចាំខែឬឆមាសគាត់យកមេរៀនបង្រៀនគួរក្រៅម៉ោងចេញប្រឡង។
លោក កាន់ ពុទ្ធី បានអះអាងថា ការបើកគួរបង្រៀនបន្ថែមនេះអាចជួយពង្រឹងសមត្ថភាពសិស្សឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត តែក៏មិនត្រូវឲ្យប៉ះពាល់ដល់ម៉ោងបង្រៀនរដ្ឋនោះដែរ។
«ដូចជាការចេញសំណួរតេស្តប្រចាំខែ ឆមាស នូវខ្លឹមសារមេរៀនដែលគាត់បង្រៀនសិស្សក្រៅម៉ោង ដែលនាំឱ្យសិស្សដែលមិនបានរៀនក្រៅម៉ោង មិនអាចធ្វើតេស្តបានពិន្ទុល្អដូចអ្នករៀនបន្ថែម, ដាក់ពិន្ទុលម្អៀង ដោយផ្តល់ពិន្ទុច្រើនដល់អ្នករៀនបន្ថែមជាមួយគាត់ ហើយផ្តល់ពិន្ទុតិចដល់អ្នកដែលមិនរៀនបន្ថែម បើទោះបីជាធ្វើត្រូវដូចគ្នាក៏ដោយ និងរើសអើងសិស្សដែលមិនរៀនបន្ថែមជាមួយ ដោយមិនសូវពន្យល់ ឬ មិនយកចិត្តទុកដាក់ពេលសិស្សរៀនក្នុងថ្នាក់រៀនជាដើម»។
លោកសំណូមពរដល់លោកគ្រូ អ្នកគ្រូដែលបង្រៀនគួរបន្ថែមក្រៅម៉ោងសិក្សាដោយយកកម្រៃពីសិស្ស សូមមេត្តាយោគយល់និងលើកលែងដល់សិស្ស ដែលមកពីគ្រួសារក្រីក្រជួបការលំបាក ដើម្បីឱ្យពួកគាត់មានឱកាសទទួលបានការអប់រំដូចសិស្សដទៃទៀតដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


