ព័ត៌មានជាតិ
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ៖ ពលរដ្ឋ១៣០០នាក់បានចុះឈ្មោះចូលរៀនជំនាញ ខណៈសាលាប្រកាសត្រៀមខ្លួនជាស្រេចដើម្បីបណ្តុះបណ្តាល
ចាប់ពីថ្ងៃដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទទួលបានយុវជនក្រីក្រមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈចំនួន ១៣០០នាក់។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅថ្ងៃទី២០ ធ្នូ ២០២៣ នេះ។

លោកបានគូសបញ្ជាក់បន្ថែមថា ចំនួនដ៏ច្រើននេះគឺជាទំនួលខុសត្រូវមួយបន្ថែមទៀតរបស់វិទ្យាស្ថាន ដើម្បីដើរឱ្យស្របទៅនិងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។ ដោយឡែកវិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ។

លោកបន្តថា «សិស្សដែលរៀនវគ្ពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅទីនេះ រៀនទាំងសៅរ៍ ទាំងអាទិត្យ ដោយឡែកយើងឃើញហើយវិន័យតឹងរ៉ឹងណាស់នៅទីនេះ គឺដើម្បីពង្រឹងសមត្ថភាព និងវិន័យសិស្ស។ វិទ្យាស្ថានជាតិពហុបច្ចេកទេសគឺជាកន្លែងបណ្តុះបណ្តាលមួយដ៏សំខាន់នាពេលបច្ចុប្បន្ន សិស្សដែលបញ្ជប់ការសិក្សានៅទីនេះមានឱកាសការងារល្អ និងមានសមត្ថភាពខ្ពស់ឆ្លើយតបទៅនិងតម្រូវការការងារនៅកម្ពុជាបច្ចុប្បន្ន »។

លោកបន្ថែមថា នៅពេលណាដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយមានគុណភាព សិស្សមានការងារធ្វើល្អ ប្រាក់ចំណូលសមរម្យ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញ នោះសង្គមជាតិក៏រីកចម្រើន សេដ្ឋកិច្ចល្អ ទៅមុខផងដែរ ។ ដូច្នេះហើយបានជាវិទ្យាស្ថានខិតខំធ្វើយ៉ាងណាឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសនេះដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាពុំមែនជាស្ថាប័នរកប្រាក់ចំណូលនោះទេ ដូច្នេះគោលដៅតែមួយគត់គឺផ្តោតលើគុណភាពបណ្តុះបណ្តាល។

បើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីថ្ងៃទី១៥ ធ្នូ ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ ចាប់តាំងពីថ្ងៃនៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។

គូរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


