Connect with us

ព័ត៌មានជាតិ

​ចាប់​ឃាតក ប្លន់​សម្លាប់​បុគ្គលិកផ្ទះ​សំណាក់​នៅ​ក្រុង​តាខ្មៅ​បាន​ហើយ

បានផុស

នៅ

ជនសង្ស័យ​ដៃដល់​ដែលធ្វើសកម្មភាពរឹតកសម្លាប់បុគ្គលិកផ្ទះសំណាក់យីហោ​៣៦២ប្លន់យកម៉ូតូ​និង​ទូរស័ព្ទកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ត្រូវបាន​កម្លាំងអាវុធហត្ថខេត្តកណ្ដាលចាប់ខ្លួនបាន​ហើយ​កាល​ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ និងដកហូតសម្ភារៈរបស់ជនរងគ្រោះមួយចំនួន។​

សមត្ថ​កិច្ច​បានប្រាប់ថា ជនសង្ស័យ​ទី​១​ឈ្មោះ ថា ធុល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។ ទី​២ឈ្មោះខឹម​ សំណាង ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់ផាស្អាប់ ស្នាក់នៅ​ភូមិ​អណ្តូង៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ជនសង្ស័យ​ឈ្មោះ ថា ធុល បាន​ឆ្លើយ​សារភាពថា នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​ទូរសព្ទ័​ហៅ​ឈ្មោះ ខឹម សំណាង ឲ្យ​យក​ផាស្អាប់ដឹក​ខ្លួន​ពី​កៀនស្វាយ​ទៅ​កំពង់ចាម ពេល​ជិះ​មកដល់​ក្រុង​តាខ្មៅ ផាស្អាប់​ខូច​ក៏​យកទៅផ្ញើ​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ​ រួច​ក៏​ហៅ​ផ្អាប់ជិះ​ទៅ​ដេក​ផ្ទះសំណាក់​កើតហេតុ​​ និង​នាំគ្នា​ជក់​គ្រឿងញៀន​បណ្ដើរ​រៀបចំ​ផែនការ​សម្លាប់​ជន​រងគ្រោះ​បណ្តើរ ដើម្បី​លួច​យក​ម៉ូតូ​នៅផ្ទះ​សំណាក់​។​

បន្ទាប់ពី​និយាយ​ត្រូវរ៉ូវ​គ្នា​រួច ជនសង្ស័យ​ក៏​ហៅ​ជនរងគ្រោះ​ឲ្យ​យក​ស្រា​បៀ​ពីរ​កំប៉ុង​ចូលក្នុង​បន្ទប់ ពេលនោះ​ក៏​ច្រាន​ជនរងគ្រោះ​ដួល​ផ្កាប់មុខ​លើ​ពូក ​ហើយ​ទាញ​កន្សែងពោះគោ​រឹត ក ជនរងគ្រោះ ថែមទាំង​បាន​ស្រែក​ឲ្យ​ឈ្មោះ ខឹម សំណាង យក​ខ្នើយ​សង្កត់​លើ​មុខ​ជនរងគ្រោះ​រហូត​ដាច់ខ្យល់​ស្លាប់។ ពេល​ជនរងគ្រោះស្លាប់ខ្លួនបានឲ្យ​ឈ្មោះ ខឹម សំណាង នៅ​យាម​ជនរងគ្រោះ ហើយខ្លួន​ជា​អ្នក​ទៅ​កាច់​សោ​លួច​ម៉ូតូ​។ ក្រោយពី​កាច់​សោ​លួច​ម៉ូតូ​បាន​ហើយ ទើប​ចូលទៅ​ហៅ​ឈ្មោះ ខឹម សំណាង ចេញ​ក្រៅ​រួច​ជិះ​ឌុប​គ្នា​ទៅ​កៀនស្វាយ ដោយបាន​ទូរសព្ទ័​ទៅ​ឈ្មោះ​ជាង ម៉ាប់ ហៅ​ចេក ដើម្បី​ណាត់ជួប​គ្នា​ទិញ​ម៉ូតូ​នៅក្បែរ​វត្ត​និរោធក្នុងតម្លៃ៤០០​ដុល្លារ​ យកមកចែកគ្នា​បាន​ម្នាក់​២០០​ដុល្លារ​។ ចំណែក​ជន​សង្ស័យឈ្មោះ ខឹម សំណាង បាន​សារភាពថា​ ខ្លួន​ជា​អ្នកទិញ​ថ្នាំញៀន​និង​ជក់​ជាមួយ​ឈ្មោះ ថា ធុល ហើយ​ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព​ដូច​ការរៀបរាប់​ខាងលើ​របស់​ឈ្មោះ ថា ធុល ប្រាកដ​មែន​។​

​សមត្ថកិច្ចបាន​ដកហូត​វត្ថុតាង​ទូរស័ព្ទ ០១​គ្រឿង ម៉ាក វី​វ៉ូ ពណ៌​ខៀវ របស់​ជនរងគ្រោះ (​សព​) និង​សម្ភារៈធ្វើ​សកម្មភាព​មួយចំនួន​ រួមទាំងម៉ូតូ​ផា​ស្អាប់ ០១​គ្រឿង ពណ៌​លឿង ផ្លាកលេខ ភ្នំពេញ 1GR-2680​​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​រួមទាំង​វត្ថុតាង ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ និង​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម